Trending now

ពិធីជួបប្រាស្រ័យមិត្តភាពវៀតណាម - ឡាវក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃបដិវត្ត ខែសីហា

22:17 | 17/08/2019 (យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែសីហា បានប្រព្រឹត្តទៅជំនួបប្រាស្រ័យទាក់ទងរវាងស្ថានទូតវៀតណាមនិងស្ថានទូតឡាវប្រចាំនៅនៅទីក្រុងប៉េកាំង ប្រទេសចិន។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi (រូបថត៖ vov.vn)

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បានរំលឹកឡើងវិញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីបដិវត្តខែសីហាឆ្នាំ ១៩៤៥ រហូតមកដល់បច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានសង្កត់ធ្ងន់ថា ស្ថានទូតវៀតណាមនិងឡាវប្រចាំនៅទីក្រុងប៉េកាំង បានទទួលមរតកប្រពៃណីដ៏ល្អប្រពៃពីបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ហើយប្រទេសទាំងពីរក៏រួមសហការនិងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការបរទេសទ្វេភាគី ក្នុងក្របខ័ណ្ឌអាស៊ាន ក៏ដូចជាសកម្មភាពពហុភាគីដទៃទៀតនៅក្នុងតំបន់ផងដែរ។

ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅចិន លោកស្រី Vandy Bouthasavong (រូបថត៖ vov.vn)

ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅចិន លោកស្រី Vandy Bouthasavong បានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃបដិវត្តខែសីហាឆ្នាំ ១៩៤៥ សម្រាប់ការរំដោះប្រទេសជាតិរបស់ប្រជាជនវៀតណាម។ លោកស្រីក៏បានសម្តែងនូវជំនឿទុកចិត្តថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិកាន់តែធំធេងថែមទៀតក្នុងការកសាងប្រទេសជាតិផងដែរ៕

(យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ