Trending now

ផែន​ទី​ឋាន​លេខា​ព្រំ​ដែន​គោ​កខ្នាត​​ ១/២៥,០០០​ រវាង​កម្ពុជា​និង​វៀត​ណាម​ នឹងបានយកទៅអង្គការសហប្រជាជាតិ

14:21 | 30/08/2020 (សរុបដោយវិច្ឆិកា)

នោះជាការលើកឡើងរបស់ ឯកឧត្តម​ វ៉ា ​គឹ​មហុង​ ក្នុងពិធី​ប្រគល់​ផែន​ទី​ឋាន​លេខា​ព្រំ​ដែន​គោក​​ខ្នាត ​១​លើ​២៥​ពាន់​ (១/២៥,០០០​)​ រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​ជូន​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ចំនួន​៣៥ ​ដើម្បី​យក​ទៅ​ប្រើ​ប្រា​ស់ និង​ទុក​ជា​អចិន្ត្រៃយ៍​។

ផែន​ទី​ឋាន​លេខា​ព្រំ​ដែន​គោ​កខ្នាត​​ ១/២៥,០០០​ រវាង​កម្ពុជា​ និង​វៀត​ណាម​ នឹងបានយកទៅអង្គការសហប្រជាជាតិ

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​សីហា​ ឆ្នាំ​២០២០​ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​រៀបចំ​ពិធី​ប្រគល់​ផែន​ទី​ឋាន​លេខា​ព្រំ​ដែន​គោក​​ខ្នាត ​១​លើ​២៥​ពាន់​ (១/២៥,០០០​)​ រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​ជូន​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ចំនួន​៣៥ ​ដើម្បី​យក​ទៅ​ប្រើ​ប្រា​ស់ និង​ទុក​ជា​អចិន្ត្រៃយ៍​។ ពិធី​ប្រគល់​នេះ ​បានធ្វើ​ឡើងនៅ​វិមាន​សន្តិភាព ​នៃទី​ស្តីការ​គណៈរ​ដ្ឋមន្រ្តី​ ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ព​ង់​ខ្ពស់​ សម្តេច​តេ​ជោ ​ហ៊ុន​ សែននាយក​រដ្ឋមន្រ្តី​ នៃ​កម្ពុជា។

ឯកឧត្តម​ វ៉ា ​គឹ​មហុងទេស​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន​ បាន​មាន​ប្រសាសន៍​ថា​៖ ការ​ផលិត​ផែន​ទី ព្រំ​ដែនគោ​ក ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់ប្រទេស​ទាំង​ពី​រ យោង​តា​មសន្ធិ​សញ្ញា​បន្ថែម​ឆ្នាំ​២០០៥​។​ ផែនទី​ឋាន​លេខា​ព្រំ​ដែន​គោក​ ខ្នាត ​១/២៥,០០០​ ជា​ផែន​ទី​បង្ហាញ​ពី​សមិទ្ធផល​ប្រមាណ ​៨៤% ដែ​ល​កម្ពុជា​ និ​ង​វៀត​ណាម​ សម្រេច​បាន​នៅ​លើការងារ​ព្រំ​ដែន​។​ ជា​ផែន​ទី​នេះ បាន​ផលិត​ឡើង​តាម​រយៈ​ការ​ថត​ពី​លើអា​កាស ​មក​ធ្វើ​ជា​ផែន​ទី​ហ្វូ​តូ​ក្រាស​ តាម​បទ​បច្ចេកទេស​ថ្មី​ទំនើប ​និង​មាន​ភាព​ជាក់​លាក់​ ដែល​បង្ហាញ​ច្បាស់​ពី​ព័ត៌​មាន​បច្ចុប្បន្ន​ភាព​ នៃ​ផ្ទៃដី​ជាក់​ស្តែង​ ពី​ទី​តាំង​បង្គោល​ព្រំ​ដែន​ ខ្សែ​ព្រំ​ដែន​ និង​និយាមកា​ជាក់​លាក់​។ ​ផែន​ទី​នេះ បាន​បោះពុម្ព​ និង​ផលិត​នៅ​ប្រទេស​ដាណាម៉ាក​។​ ឯកឧត្តម ​បាន​បញ្ជាក់​ថា​៖ នៅ​ពេល​មុខ​នេះ ​កម្ពុជាក៏​នឹង​ត្រៀម​យក​ផែនទី​នេះ​ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជា​ជា​តិ​ផង​ដែរ​។​

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់បាន​ថ្លែង​ថា​​៖​ យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ដ៏​ភ្លឺ​ស្វាង​របស់​​ សម្តេច​តេជោ ​ហ៊ុន សែនក្នុង​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ គឺ​ចរចារ​ដោយ​សន្តិវិ​ធី ដោយ​ហ្មត់​ចត់​ ច្បាស់​លាស់​ និង​ម៉ឺងមាត់​បំផុត​ ដើម្បី​ធានា​បាន​នូវ​បូរណភាព​ទឹក​ដី​ និង​អធិបតេយ្យ​ភាព​ជាតិ​ពេញ​លេញ ​តាម​គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​។ ​ផែនទី​ដែល​ដាក់​ជូន​នា​ពេល​នេះ ​គឺ​ជា​សមិទ្ធផល​ដ៏​ធំធេង​ និង​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​ប្រទេស​ជាតិ​ ទោះបី​ជា​ការងារ​នេះ​មិន​ទាន់​បញ្ចប់​បាន​១០០%​ក្តី​ ក៏​ជា​ការ​បោះ​ជំហ៊ាន​ទៅមុ​ខ​គួរ​ឲ្យ​មាន​មោទន​ភាព​បំផុត ​ហើយ​សមិទ្ធផល​នេះ​កើត​ចេញ​ពី​ការ​ស្វះស្វែង​រក​ដំណោះ​ស្រាយ​រួម​ប្រកប​ដោយ​ភាត​រភាព ​ក្នុង​នាម​ជាប​ង​ប្អូន​ មិត្ត​ភាព​រាប់​សិប​ឆ្នាំ​ រវាង​កម្ពុជា​ និង​វៀត​ណាម​។​ ជា​ការ​ពិត​ ប្រសិន​បើ​យើង​មិន​ខិត​ខំ​រក​ដំណោះ​ស្រាយ​បញ្ចប់​​បញ្ហា​ព្រំ​ដែន​នេះ​ទេ​ យើង​នៅ​តែ​បន្ត​មាន​ទំ​នាស់​ព្រំ​ដែន​មិន​ដាច់​ស្រេច​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត​ ងាយ​ក្លាយ​ជា​កម្មវត្ថុ​ប្រជែង​ផ្នែក​ខាង​នយោបាយ​ ហើយ​ភាពសុខ​សាន្ត​ និង​ការ​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​ នឹង​មិន​អាច​កើត​មាន​ឡើយ។​

សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជា​ក់​ថា​៖ ថ្មីៗ​នេះអ្នក​នយោបាយ​ប្រឆាំង​ និង​មជ្ឈដ្ឋាន​អគិតិ​មួយ​ចំនួន​ នៅ​តែបន្ត​ធ្វើ​ជា​មិនដឹង​មិនយល់​ដដែល ​និង​បាន​លើក​យក​បញ្ហា​ព្រំដែន​មក​ធ្វើ​ជា​អាជីកម្ម​ជា​ថ្មី​ម្តង​ហើយ​ម្ត​ង​ទៀត ​ ពួក​គេ​បន្ត​ឃោ​សនា​បំផុស​បំផល​ បំភ្លៃ​បំភ្លើស ​និងកា​រ​ឡៃការ​ពិ​ត សភាពកា​រណ៍​ទាក់​ទង​ទៅ​នឹង​ព្រំដែន​ជា​មួយ​វៀត​ណាម​ ប្រក​ប​​ដោ​យឧបាយកល​ទុច្ចរិត ​ឥត​អៀន​ខ្មាស់​ ក្នុង​គោល​ដៅ​បង្កើត​ឲ្យមាន​ការ​ភ័ន្ត​ច្រឡំ ​និង​ការយល់​ដឹង​មិន​ត្រឹម​ត្រូវ​លើ​បញ្ហា​ព្រំដែន​នេះ​។ ក្នុង​នាម​រាជរដ្ឋា​ភិបាល ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់បាន​កោត​សរសើរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វីរភាព​ការ​ពុះពារ​តស៊ូ​ប្តូរ​ផ្តាច់​ និង​លះ​បង់​ខ្ពស់​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំ​ដែន​ ក្រុម​បច្ចេក​ទេស​ព្រំ​ដែន​ ក្រសួ​ង​ស្ថាប័ន​ពាក់​ព័ន្ធ ​អាជ្ញាធរ​ដែន​ដី​នៅជាប់​ព្រំ​ដែន​គ្រប់​លំ​ដាប់​ថ្នាក់​ និង ខ.ភ.ម​ ដែល​បាន​ខិតខំ​បំពេញ​ការ​ងារ​ជា​ប្រវត្តិសាស្ត្រ​នេះ​ ដោយ​ជោគ​ជ័យ​។​ ជា​មួយគ្នានេះ​ដែរ​សម្តេច​ ក៏​បានជំរុញ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ និង​ប្រជា​ពលរដ្ឋ​ ខិតខំ​រួមគ្នា​បំពេញ​ភារកិច្ច​ ក្នុង​ការ​បញ្ចប់​ការ​ងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំដែន​គោក​ ដែល​នៅស​ល់​ ឲ្យបាន​បញ្ចប់​ជា​ស្ថាពរ ​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ​បានដា​ក់​ចេញ​ក្នុង​គោល​បំណង​បន្ត​ពង្រឹង​បន្ថែម​ទៀត​ នូវ​កិច្ច​ការ​ពារ​អធិបតេយ្យ​ បូរណ​ភា​ព​ទឹក​ដី​នៃ​យើង​ ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម