Trending now

ផ្សារវៀតណាមនឹងបានបើកជាលើកដំបូងនៅម៉ាឡេស៊ីនាខែមីនាឆ្នាំ ២០២០

19:37 | 10/11/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

ផ្សារវៀតណាមដំបូងបង្អស់នៅប្រទេសម៉ាឡេស៊ីដែលមានស្តង់ចំនួន ២០០ ត្រូវបានរំពឹងថានឹងបើកសម្ពោធនៅខែមីនាឆ្នាំ ២០២០ ។ នេះបានចាត់ទុកជាស្ពានតភ្ជាប់សំខាន់ក្នុងការជំរុញការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារសិង្ហបុរី ថៃនិងបណ្តាទីផ្សារអាស៊ានដទៃទៀតផងដែរ។

លោក Nguyen Tuan នាយករងនៃមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ ( ITPC) (រូបថត៖ TTXVN)


នេះជាព័ត៌មានដែលមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ ( ITPC) សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Safuan Group (ម៉ាឡេស៊ី) និង ក្រុមហ៊ុន Bayond World បានផ្តល់ជូនក្នុងពិធីប្រកាសគម្រោងផ្សារវៀតណាមដំបូងនៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី ៩ ខែវិច្ឆិកាកន្លងទៅ។

លោក Tansri Matshah Safuan ប្រធានសម្ព័ន្ធក្រុមហ៊ុន Safuan Group បានឲ្យដឹងថាផ្សារវៀតណាមនៅទីក្រុង Kuala Lumpur គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំដំបូងបង្អស់សម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម - ម៉ាឡេស៊ី ដែលបានបង្កើតឡើងដោយផ្អែកលើតម្រូវការជាក់ស្តែងចំពោះទំនិញនិងសេវាកម្មរបស់ វៀតណាមនៅម៉ាឡេស៊ី។ នេះក៏ជាស្ពានតភ្ជាប់សំខាន់ក្នុងការជំរុញការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារសិង្ហបុរី ថៃនិងបណ្តាទីផ្សារអាស៊ានដទៃទៀតផងដែរ៕



(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស