Trending now

បើកកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាកម្ពុជា - ឡាវ - វៀតណាម

13:54 | 27/08/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជាថា នៅព្រឹកថ្ងៃទី ២៧ ខែសីហានេះ កិច្ចប្រជុំលើកទី ៤ រវាងគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភាកម្ពុជា - ឡាវ - វៀតណាម ក្រោមប្រធានបទ “តួនាទីត្រួតពិនិត្យរបស់គណៈកម្មាធិការការពារជាតិនិងសន្តិសុខ រដ្ឋសភានៃប្រទេសទាំងបីស្តីពីកិច្ចសហប្រតិបត្តិការនិងការកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព” ត្រូវបានបើកជាផ្លូវការនៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាកម្ពុជាស្តីទី។ ប្រធានគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភាវៀតណាម លោក Vo Trong Viet បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។ ដឹកនាំគណៈប្រតិភូឡាវគឺជាប្រធានគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភា លោក Khamsouk Viithavong។

លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃសភាកម្ពុជា ប្រធានគណៈប្រតិភូកម្ពុជាបានអានសុន្ទរកថាបើកកិច្ចប្រជុំ (រូបថតៈ TTXVN)។

ក្នុងសុន្ទរកថាបើក លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដើម្បីអនុវត្តន៍ជាក់ស្តែង រាល់ការប្តេជ្ញារបស់រដ្ឋសភានិងរដ្ឋាភិបាលនៃប្រទេសទាំងបី ជាមួយនឹងគោលដៅនៃការបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ធានាសន្តិសុខ ស្ថិរភាពនយោបាយ កាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់ត្រីកោណអភិ វឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម (CLV) ផងដែរ។ លោក ហ៊ុន ណេង ក៏បានថ្លែងអំណរគុណចំពោះការចូលរួមចំណែកនិងការគាំទ្រដ៏មានតម្លៃរបស់ប្រទេសទាំងពីរ វៀតណាមនិងឡាវ ដើម្បីកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។ រាល់ការតំរង់ទិសដ័ខ្ពង់ខ្ពស់ពីបណ្តាកិច្ចប្រជុំមុនៗ នេះបានបង្កើតចក្ខុវិស័យសម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងបី ជាពិសេសនៅតាមតំបន់ព្រំដែនតែម្តង។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ដោយកោតសរសើរពីភាពជាក់ស្តែងនៃការតភ្ជាប់សេដ្ឋកិច្ចទាំងបី ប្រធានគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភាឡាវ លោក Khamsouk Vithavong មានប្រសាសន៍ថា កិច្ចប្រជុំលើកនេះរបស់គណៈកម្មាធិការរដ្ឋសភានៃប្រទេសជិតខាងទាំងបី គឺជាឱកាសមួយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការធានាសន្តិសុខនិងការពារជាតិ រួមទាំងបន្តអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំលើកទី៣ ត្រូវបានប្រព្រឹត្តទៅនៅនៅខេត្ត Khanh Hoa (វៀតណាម) កាលពីខែកញ្ញាឆ្នាំ ២០១៦។

តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំចំនួន ៣ លើកមក ទំនាក់ទំនងរវាងគណៈកម្មការទាំង ៣ កាន់តែមានភាពស្អិតល្មួត និងបញ្ជាក់យ៉ាងច្បាស់ពីតួនាទីនិងអត្ថន័យជាក់ស្តែងក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនេះផងដែរ។

អនុប្រធានគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភាវៀតណាមលោក Tran Ngoc Khanh បានថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុប្រធានគណៈកម្មាធិការការពារជាតិនិងសន្តិសុខរដ្ឋសភា វៀតណាម លោក Tran Ngoc Khanh បានលើកច្បាស់ថា ភាគីវៀតណាមបានជំរុញរដ្ឋាភិបាល ក្រសួងការពារប្រទេស ក្រសួងនគរបាលនិងក្រសួងពាក់ព័ន្ធ ក៏ដូចជាមូលដ្ឋាននានានៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់វៀតណាម ដោយអនុវត្តន៍នូវដំណោះស្រាយព្រមៗគ្នាជាច្រើន រួមទាំងអនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។

សូមជម្រាបថា បន្ទាប់ពីពិធីបើកកិច្ចប្រជុំជាផ្លូវការរួច កិច្ចប្រជុំលើកទី៤ រវាង គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម នឹងបន្តដំណើរការដោយមានកិច្ចប្រជុំសំខាន់ៗចំនួន៣ ក្នុងនោះមាន៖​ កិច្ចប្រជុំទី១ គឺការធ្វើបទបង្ហាញដោយសង្ខេបពីលទ្ធផលការងារ និងទិសដៅបន្តក្នុងការរក្សាសន្តិសុខតាមបណ្ដោយព្រំដែននៃប្រទេសទាំង៣ដោយតំណាងក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំរបស់បណ្ដាខេត្តនៃប្រទេសទាំង៣ ដែលស្ថិតក្នុងតំបន់ត្រីកោណ។​ កិច្ចប្រជុំទី២ គឺរបាយការណ៍ពីវឌ្ឍនភាពនិងតួនាទីភារកិច្ចរបស់គណៈក្មាធិការក្នុងការពិនិត្យ តាមដាននិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព ដែលនឹងលើកឡើងដោយថ្នាក់ដឹកនាំ គណៈកម្មាធិការរដ្ឋសភានៃប្រទេសទាំង៣។​ ដោយឡែក កិច្ចប្រជុំទី៣ គឺការអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ ដោយប្រធាន គណៈកម្មាធិការរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម៕

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ច-សង្គមនៃខេត្តទាំង ៥ របស់វៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍ (រួមមានខេត្ត Gia Lai, Kon Tum, Dak Lak, Dac Nong និង Binh Phuoc) មានការផ្លាស់ប្តូរជាច្រើន ពោលគឺអត្រាកំណើន GDP សរុបជាមធ្យមក្នុងមនុស្សម្នាក់ទទួលបាន ៧,៥% /ឆ្នាំ ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចបានតម្រង់ទៅទិសដៅវិជ្ជមាន។ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយកម្ពុជានិងឡាវ លើវិស័យកសិកម្ម ព្រៃឈើ ឧស្សាហកម្មនិងជាពិសេសទេសចរណ៍ អប់រំនិងសុខាភិបាល ត្រូវបានពង្រឹងទាំងនៅថ្នាក់ជាតិនិងថ្នាក់ខេត្តផងដែរ។ គិតត្រឹមខែកក្កដាឆ្នាំ ២០១៩ វៀតណាមមានគម្រោងការចំនួន ៤៩(ក្នុងចំណោម ២១៥ គម្រោង) បានវិនិយោគដោយឡែកនៅតំបន់ត្រីកោណអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្មនិងដាំកៅស៊ូ។ ស្រដៀងគ្នានេះ វៀតណាក៏មានគម្រោង វិនិយោគចំនួន ៦៧ នៅក្នុងប្រទេសឡាវផងដែរ។

សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍មានស្ថេរភាពជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការសន្តិសុខតាមព្រំដែនមានការវិវត្តវិជ្ជមានជាច្រើន។ យ៉ាង ណាមិញ គណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភាវៀតណាម បានធ្វើជាអធិបតីនិងជួយដល់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក្នុងការពិសោធន៍ផ្តល់ទិដ្ឋាការអេឡិចត្រូនិក ដល់ជនបរទេសដែលចូលមកវៀតណាម រួមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋនៃប្រទេសទាំងបីឆ្លងកាត់ព្រំដែនជាដើម។


(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់