Trending now

ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមផ្ញើលិខិតអបអរសាទរបុណ្យប៊ុនភីម៉ៃប្រពៃណីរបស់ឡាវ

16:33 | 10/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ឡាវ(ប៊ុនភីម៉ៃ) ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមបានផ្ញើលិខិតជូនពរបុណ្យចូលឆ្នាំប្រពៃណីឡាវដល់ស្ថានទូតឡាវប្រចាំនៅវៀតណាម និងសមាគមមិត្តភាពឡាវ - វៀតណាមផងដែរ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីប៊ុនភីម៉ៃឆ្នាំ ២០១៩ ត្រូវបានរៀបចំឡើងដោយស្ថានទូតឡាវប្រចាំនៅប្រទេសវៀតណាម

ក្នុងនាមសម្ព័ន្ធសមាគមមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀតណាម - ឡាវ ប្រធានាសម្ក័ន្ធសមាគមលោកស្រី Nguyen Phuong Nga បានអញ្ជើញជូនពរសុខភាព ជោគជ័យ និងសុភមង្គលជូនសមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តឡាវ លេខាធិការគណៈកម្មាធិការបក្សខេត្ត អភិបាលខេត្តចំប៉ាសាក់ ប្រធានសមាគមមិត្តភាពឡាវ - វៀតណាម លោក Vilayvong Bouddakham និងមន្ត្រីមជាន់ខ្ពស់ទៀតនៃភាគីឡាវផងដែរ។

សម្តែងការរីករាយចំពោះសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍លើគ្រប់វិស័យរបស់ប្រជាជនឡាវក្នុងឆ្នាំកន្លងមក លោកស្រី Nguyen Phuong Nga បានជឿជាក់ថាក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តឡាវដែលដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith ប្រជាជនឡាវនឹងបន្តទទួលបានសមិទ្ធិផលដ៏អស្ចារ្យបន្ថែមទៀតក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

លោកស្រីប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិងជំនួយឧបបត្ថម្ភប្រកប ដោយប្រសិទ្ធភាពរបស់ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាមជូនចំពោះសម្ព័ន្ធសមាគមមិត្តភាពឡាវ - វៀតណាម ក៏ដូចជាសម្ព័ន្ធសមាគមមិត្តភាពវៀតណាម - ឡាវគ្រប់ជាន់ថ្នាក់ក្នុងរយៈពេលកន្លងមក ដោយរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស