Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានព្រឹទ្ធសភាជប៉ុន លោក Ogawa Toshio

22:36 | 19/12/2019 (ប្រភព៖ vovworld.vn - សរុបដោយ ហេងវុធ្ធី)

ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី១៩ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅនិងទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ី ជាមួយជប៉ុន។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានព្រឹទ្ធសភាជប៉ុន លោក Ogawa Toshio (រូបថត៖ TTXVN)

វៀតណាមមានគោលបំណងចង់ឲ្យព្រឹទ្ធសភាជប៉ុនគាំទ្រដល់ការលើកទឹកចិត្តធុរជនជប៉ុនបង្កើនការវិនិយោគនៅវៀតណាម និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាក្រុមហ៊ុនវៀតណាមចូលរួមក្នុងប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្ទេរប្រគល់បច្ចេកទេស ព្រមទាំងបង្កើនការវិនិយោគលើវិស័យកសិកម្មមានបច្ចេកវិទ្យាខ្ពស់ជាដើម។

ក្នុងឱកាសនេះ អនុប្រធានព្រឹទ្ធសភាជប៉ុន លោក Ogaa Toshio បានអះអាងថា ដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម របស់គណៈប្រតិភូព្រឹទ្ធសភាជប៉ុនលើកនេះពិតជាមានប្រសិទ្ធភាពណាស់ ព្រមទាំងរួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងនៃរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងជំនួនពិភាក្សារវាងគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន និងសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមក្នុងការបង្កើនជួបប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ ជាពិសេសសមាជិកសភាវ័យក្មេងនិងសមាជិការសភានៃប្រទេសទាំងពីរដើម្បីផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពជាក់ស្តែងនានា៕

(ប្រភព៖ vovworld.vn - សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ vovworld.vn - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស