Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបលោកឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅប្រទេសវៀតណាម

11:35 | 05/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ៤ ខែកុម្ភៈ នៅវិមានរដ្ឋសភា (រដ្ឋសភា) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngboungnuang ក្នុងឱកាសមកសម្តែងការគួរសម ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានទទួលជួប លោកឯកអគ្គរដ្ឋទូតឡាវ ប្រចាំ​នៅ​ប្រទេស​វៀតណាម Sengphet Houngboungnuang។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌វៀតណាម)

លោកស្រីប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ គឺជាឆ្នាំសំខាន់សម្រាប់ប្រទេសទាំងពីរ។ ភាគីទាំងពីរ​នឹងបានរៀបចំសន្និសិទ​បក្សគ្រប់ថ្នាក់ប្រកបដោយ​បន្ទាន់ ដើម្បីឆ្ពោះទៅកាន់រៀបចំ​មហាសន្និបាត​នៃ​គណបក្សបដិវត្តប្រជាជនឡាវ​​លើកទី ១១​ និង​មហា​សន្និបាត​នៃគណបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣​ ថែមទាំង​ ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ផង​ដែរ។ ដូច្នេះ នឹងមាន​សកម្មភាពសហប្រតិបត្តិការ​សំខាន់ៗ​ ​ជា​ច្រើន​រវាងបក្សទាំង​ពីរ​និងប្រទេស​​ទាំងពីរ​​នឹង​ធ្វើឡើង។

យោងតាមលោកស្រីប្រធានរដ្ឋសភា ក្នុងឆ្នាំ ២០២០ ក្រៅពីការផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់​ខ្ពស់ ​គ្រប់ជាន់ថ្នាក់​ និងភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី​ចែករំលែកបទពិសោធន៍និតិបញ្ញត្តិ រៀបចំសិក្ខសាលា​នានា ជំរុញកិច្ចសហប្រតិបត្តិការ​រវាងបណ្តាតំបន់នៃ​នៃប្រទេសទាំងពីរ។

រីឯលោក ឯកអគ្គរដ្ឋទូតឡាវ Sengphet Houngboungnuang វិញ​ បានថ្លែងអំណរគុណ​ចំពោះ​ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ដែលបានទុកពេលវេលាសម្រាប់ជំនួបនេះ។ លោក​ឯកអគ្គរដ្ឋទូត​ឡវ​បានបញ្ជាក់ថា​ លោកនឹងប្រឹងប្រែង​ឱ្យ​អស់​ពីសមត្ថភាព​​ ដើម្បី​នាំចំណងមិត្តភាព​ សាមគ្គីភាព​ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យទទួលបានផ្លែផ្កាកាន់តែច្រើន៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន