Trending now

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលជួបសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachit

23:49 | 29/09/2019 (ប្រភព៖ vovworld.vn)

បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចនៅឡាវ នាព្រឹកថ្ងៃទី ២៩ ខែកញ្ញាប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសម អគ្គលេខាបក្ស - ប្រធានរដ្ឋនៃសាធារណរដ្ឋប្រ ជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញនូវស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលរួមចំណែកដល់ការលើកកម្ពស់ ថែមទៀតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីររដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងឡាវ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ក្នុងឋានៈជាប្រធានរដ្ឋសភា រដ្ឋសភាវៀត ណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាពរួមជាមួយរដ្ឋសភាឡាវដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការ ផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ក្នុងសកម្មភាពរបស់រដ្ឋសភា ក៏ដូចជាជម្រុញអោយរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តល្អនូវកម្មវិធីសហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរឯកភាពផងដែរ។ ប្រធានរដ្ឋសភាវៀត ណាមសង្ឃឹមថា ប្រទេសឡាវនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនិងគាំទ្រវៀតណាមបំពេញល្អនូវតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ រួមទាំងជាប្រធាន AIPA សម្រាប់អាណត្តិ ២០១៩ - ២០២០។

នាព្រឹកថ្ងៃដដែលនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាការដ្ឋានសាងសង់អាគាររដ្ឋសភាថ្មីរបស់ឡាវ ដែលជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម។ នៅទីនេះ ប្រធានរដ្ឋសភាស្នើសុំអោយអង្គភាពលេខ ១១ នៃ គណៈគ្រប់គ្រងគម្រោងការ ពង្រឹងការត្រួតពិនិត្យដើម្បីឱ្យគម្រោងនេះត្រូវបានបញ្ចប់តាមកាលកំណត់ ដោយធានាបច្ចេកទេស គុណភាព សក្ដិសមជាសំណង់និមិត្តរូបនៃចំណងមិត្តភាពនិងសាមគ្គីភាពពិសេសវៀតណាម - ឡាវ ជាក់ជាពុំខាន៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន