Trending now

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញទទួលជួបអគ្គកុងស៊ុលកម្ពុជាថ្មី

21:59 | 16/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ១៥ ខែតុលា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានជួបពិភាក្សាការងារជាមួយ លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាថ្មីប្រចាំនៅទីក្រុងហូជីមិញក្នុងឱកាសទទួលអាណត្តិនៅទីក្រុងហូជីមិញ។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញទទួលជួបអគ្គកុងស៊ុលកម្ពុជាថ្មី។ (ប្រភព៖hcmcpv)

នៅក្នុងជំនួបនេះលោក Nguyen Thanh Phong បានឲ្យដឹងថាទីក្រុងហូជីមិញតែងតែប្តេជ្ញាចិត្តបញ្ចប់រាល់ការខិតខំដើម្បីបន្តទាក់ទាញនិងអញ្ជើញវិនិយោគិនស្វែងរកឱកាសនិងកិច្ចសហប្រតិបត្តិការក្នុងទីក្រុង ជាពិសេសលើវិស័យអាទិភាពដូចជាហេដ្ឋារចនាសម្ព័ន្ធទីក្រុងបច្ចេកវិទ្យាខ្ពស់​ ។ល។

លោក Nguyen Thanh Phong សង្ឃឹមថាលោក សុខ ដារ៉េត នឹងក្លាយជាស្ពានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងមូលដ្ឋាននៅកម្ពុជាតាមរយៈគម្រោងជាក់លាក់នាពេលខាងមុខ។

អគ្គកុងស៊ុលថ្មីលោក សុខ ដារ៉េត បានសម្តែងការរីករាយចំពោះសមិទ្ធិផលនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា នឹងខិតខំការពារសមិទ្ធិផលទាំងនោះក៏ដូចជាការពារនូវកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរនិងប្រទេសទាំងពីរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស