Trending now

ប្រទេសកម្ពុជាកោតសរសើរចំពោះប្រធានបទ AIPA លើកទី៤១

20:22 | 06/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឆ្លើយបទសម្ភាសន៍ទៅកាន់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុចជា (VNA) នៅមុនសម័យប្រជុំនៃមហាសន្និបាតអន្តរសភាអាស៊ាន - AIPA ៤១ ដែលដឹកនាំដោយវៀតណាមតាមរយៈប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ៨ ដល់ ច្ងៃទី១០ ខែកញ្ញា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជាបានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការរួមបញ្ចូលខ្លឹមសារនៃការពិភាក្សារបស់គណៈកម្មាធិការសភាវ័យក្មេងទៅក្នុងរបៀបវារៈព្រមទាំងបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងជាកម្លាំងចលករជំរុញដ៏ធំធេងសម្រាប់សភាសមាជិកអាស៊ានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតទៅលើជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជាក្នុងបទសម្ភាសន៍នេះ

ក្នុងបទសម្ភាសនេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជាបានឲ្យដឹងថាក្នុងនាមជាប្រធានអន្តរសភាអាស៊ាន - AIPA ៤១ (២០១៩-២០២០) វៀតណាមបានត្រៀមរៀបចំបានយ៉ាងល្អក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ ពិតណាស់ថាស្ថានភាពជំងឺរាតត្បាតកូវីដ១៩កំពុងវិវត្តន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែ វៀតណាមនៅតែរៀបចំឡើងរាល់កិច្ចប្រជុំនៃ AIPA ឲ្យបានគ្រប់គ្រាន់ផងដែរ។ លោកបានវាយតម្លៃថាវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការភ្ជាប់និងសម្របសម្រួលរាល់សកម្មភាពរបស់ AIPA។ អំពីរបៀបវារៈរបស់ AIPA 41 នាពេលខាងមុខនេះ វៀតណាមបានដាក់បញ្ចូលបន្ថែមនូវខ្លឹមសារដ៏សំខាន់ចំនួន ២ ជាអាទិ៍ ការបង្កើតឡើងគណៈកម្មាធិការសភាវ័យក្មេង ហើយនេះគឺជាស្ថាប័នថ្មីមួយដែលផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់វៀតណាម ដើម្បីរួមចំណែកបង្កើតគោលការន៍អំពីយុវជនវ័យក្មេងក្នុងប្លុកអាស៊ាន ព្រមទាំងបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់យុវជនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយខ្លឹមសារមួយទៀតគឺជាការពិភាក្សាគ្នាអំពីបញ្ហាវិបត្តិកូវីដ១៩ ដើម្បីឆ្ពោះទៅរកដំណោះស្រាយលើផលវិបាកដែលបណ្តាលមកពីជំងឺរាតត្បាតសកលនេះតែម្តង។ ដោយសារបណ្តាប្រទេសជាសមាជិកអាស៊ាននៅតែមិនទាន់រកបានដំណោះស្រាយរួមយ៉ាងជាក់ស្តែងដើម្បីជំនះពុះពារលើបញ្ហានេះប្រកបដោយប្រសិទ្ធភាព។​ប្រសិនប្រទេសសមាជិកអាស៊ានទាំងអស់ពិភាក្សាគ្នាដើម្បីមានវិធានការរួម ហើយប្រទេសទាំងអស់ក៏ទទួលបាន ផលប្រយោជន៍ដូចគ្នាផងដែរ។

រដ្ឋភាវៀតណាមបានបញ្ជូនសម្ភារៈបរិក្ខាពេទ្យប្រឆាំងនឹងជំងឺកូវីដ១៩ដល់រដ្ឋសភាកម្ពុជាក្នុងរយៈពេលកន្លងមក

ឯកឧត្តម ឡេង ប៉េងឡុង ក៏បានលើកឡើងថា វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងនឹងគ្នា និងមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ប៉ុន្តែដោយសារឆ្នាំនេះជំងឺរាតត្បាតកូវីដ១៩បានផ្ទុះឡើង ដែលធ្វើឲ្យប្រទេសទាំងពីរពិភាក្សាគ្នាតាមរយៈទម្រង់ប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនៅតែមានភាពស្អិតរមួត ជាពិសេសរដ្ឋភាវៀតណាមបានបញ្ជូនសម្ភារៈបរិក្ខាពេទ្យប្រឆាំងនឹងជំងឺកូវីដ១៩ដល់រដ្ឋសភាកម្ពុជាក្នុងរយៈពេលកន្លងមក។ ម្យ៉ាងវិញទៀតរដ្ឋសភាកម្ពុជាកំពុងមមាញឹកបំពេញនីតិវិធីដើម្បីទទួលអំណោយជាថវិកាឧបត្ថម្ភពីរដ្ឋសភាវៀតណាមសម្រាប់គម្រោងវិនិយោគនិងសាងសង់អាគារធ្វើការនៃរដ្ឋភាកម្ពុជាក្នុងទឹកប្រាក់ចំន័ន២៥លានដុល្លារអាមេរិក។ នេះគឺជាអំណោយដ៏ថ្លៃថ្នូររបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនដល់រដ្ឋសភាកម្ពុជាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Vnanet)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ