Trending now

ប្រទេសកម្ពុជា ឡាវនិងវៀតណាមអនុម័តលើផែនការរួមនៃការអភិវឌ្ឍន៍ទេសចរណ៍

10:41 | 11/12/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាបានដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជាដោយនិយាយថាមេដឹកនាំកម្ពុជាឡាវវៀតណាម (CLV) បានអនុម័តលើផែនការអភិវឌ្ឍវិស័យទេសចរណ៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) សម្រាប់ដំណាក់កាលឆ្នាំ ២០២០-២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ នៅឯកិច្ចប្រជុំកំពូល CLV លើកទី ១១ ដែលបានប្ររព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។

អង្គប្រជុំដែលចូលរួមកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី ១១ (CLV)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រច​ាំនៅភ្នំពេញ (កម្ពុជា) បានឲ្យដឹងថា ផែនការនេះគឺជាឯកសារយុទ្ធសាស្រ្តក្នុងតំបន់ទាក់ទងនឹងការអភិវឌ្ឍន៍ទេសចរ ណ៍ខេត្តចំនួន ១៣ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV រួមមានខេត្តចំនួន ៤ នៃប្រទេសកម្ពុជារួមមាន៖ ខេត្តក្រចេះស្ទឹងត្រែងរតនគីរីមណ្ឌលគីរី; ខេត្តចំនួន ៤ របស់ប្រទេសឡាវនិងខេត្តចំនួន ៥ របស់ប្រទេសវៀតណាម

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគជាង ៣ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍខេត្តចំនួន ៤ នៃប្រទេសនេះស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA)។ ការវិនិយោគរបស់រាជរដ្ឋាភិបាលបានជួយបង្កើនផលិតផលក្នុងស្រុកសរុបរបស់ខេត្តទាំង ៤ នេះក្នុងឆ្នាំ ២០២០ បានកើនដល់ ១២% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ