Trending now

ប្រតិភូក្រសួងផែនការកម្ពុជាអញ្ជើញមកពិភាក្សាការងារនៅខេត្ត Bac Lieu ប្រទេសវៀតណាម

14:29 | 26/10/2019 (យោងតាម baobaclieu.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តខេត្ត Bac Lieu ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំ ផែនការនិងទាក់ទាញទុនវិនិយោគផងដែរ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក​ Duong Thanh Trung និង ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការកម្ពុជា (រូបថត៖ baobaclieu.vn)

ក្នុងជំនួបនេះ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាកម្ពុជាចងចាំជានិច្ចនូវជំនួយឧបត្ថម្ភនិងការគាំទ្ររបស់បក្ស កងទ័ព និងអ្នកជំនាញវៀតណាមក្នុងការរំដោះនិងអភិវឌ្ឍន៍នៅកម្ពុជា។ លោក ហ៊ូតាំងអេង បានអះអាងថាដំណើរទស្សនកិច្ចការងារលើកនេះមិនត្រឹមតែពង្រឹងចំណងសាមគ្គីភាពប៉ុណ្ណោះទេថែមទាំងផ្លាស់ប្តូរនិងស្វែងយល់ពីការអនុវត្តល្អៗក្នុងការរៀបចំផែនការ វិធីសាស្រ្តកងសាងនិងការអបុវត្តផនែការជាក់ស្តែងរបស់ខេត្ត Bac Lieu ទៀតផង​ ព្រមទាំង បង្ហាញយន្តការគ្រប់គ្រងរបស់ក្រសួងផែនការនិងវិនិយោគនិងមន្ទីរផែនការនិងវិនិយោគខេត្ត Bac Lieu ។

អនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក​ Duong Thanh Trung បានជម្រាបជូនភាគីកម្ពុជាថា Bac Lieu ជាខេត្តដែលជាប់ចំណាត់ថ្នាក់លេខ៣ លើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងចំណោម ខេត្តផ្សេងៗក្នុងតំបន់ដែនដីសណ្តរ នៃប្រទេសវៀតណាម ។ ចំពោះវិស័យអាទិភាពរបស់ខេត្តដែលជាសរសរទ្រូងសេដ្ឋកិច្ចមាន ៣ គឺទីមួយការបង្កាត់ពូជ និងចិញ្ចឹមបង្គា ទីពីរដំណើរការនៃរោងចក្រថាមពលធម្មជាតិ ទីបីគីអាទិភាពលើវិស័យទេសចវណ៍ ។ លោកបន្តទៀតថាខេត្ត Bac Lieu នឹងសហការជួយឧបត្ថម្ភគាំទ្រនិងបង្កើតលក្ខណៈងាយស្រួលបំផុតក្នុងក្របខ័ណ្ឌច្បាប់សម្រាប់ដើម្បីជួយវិនិយោគិនកម្ពុជាមកវិនិយោគឲ្យបានច្រើនថែមទៀតនៅខេត្ត Bac Lieu ផងដែរ៕

(យោងតាម baobaclieu.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baobaclieu.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស