Trending now

ប្រជាជនខ្មែរនៅទីក្រុង Can Tho ទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធម

13:09 | 12/04/2019 (បកប្រែដោយ សំណាង)

យុគសម័យ - សម្ព័ន្ធបណ្តាអង្គមិត្តភាពនៅទីក្រុង Can Tho បានសហការរៀបចំកម្មចវិធីជាច្រើន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិជាជនជាតិខ្មែរ។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ សម្ព័ន្ធបណ្តាអង្គមិត្តភាពនៅទីក្រុង Can Tho បានសហការរៀបចំកម្មវិធីជាច្រើន​​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីរបស់ជនរួមជាតិខ្មែរ​និងនិសិ្សតកម្ពុជា ។

ព្រះតេជគុណ Ly Hung បានប្រគល់ជូនអំណោយចំនួន១៥ ចំណែកដល់និសិ្សតកម្ពុជា

សម្ព័ន្ធបណ្តាអង្គមិត្តភាពនៅទីក្រុង Can Tho សហការជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុង Can Tho បានរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូនចំពោះជូនរួមជាតិខ្មែរ និងនិសិ្សតកម្ពុជា​ដែលកំពុងរស់នៅនិងសិក្សានៅទីក្រុង។

នៅក្នុងជំនួប សមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុង Can Tho បានបំផុសចលនាថ្នាល់បណ្តុះពន្លកមិត្តភាព ដើម្បីជួយឧបត្ថម្ភសិស្ស និងនិសិ្សតកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម។

នេះគឺជាចលនាមួយដែលត្រូវបានបង្កើតឡើងដោយសមាគមមិត្តភាពកម្ពុជា - វៀតណាមកាលពីឆ្នាំ ២០១២ ដែលរួមចំណែកលើកកម្ពស់សាមគ្គីភាពនិងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ ព្រះតេជគុណ Ly Hung បានប្រគល់ជូនអំណោយចំនួន១៥ កញ្ចប់ដល់និសិ្សតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុង Can Tho ផងដែរ៕

(បកប្រែដោយ សំណាង)

(បកប្រែដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់