Trending now

ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពចំនួន ១០ គ្រឿង ដល់បុគ្គលនៃក្រសួងមហាផ្ទៃកម្ពុជា

15:06 | 21/01/2020 (បកប្រែដោយឌីណា)

យុគសម័យ៖ មីៗនេះនៅទីក្រុង Ho Chi Minh ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំកិច្ចពិភាក្សាអំពីការវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០១៩ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការក្នុងឆ្នាំ ២០២០ ។

គណៈប្រតិភូក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល និង​គណៈប្រតិភូក្រសួងមហាផ្ទៃ​កម្ពុជា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

នៅក្នុងកិច្ចពិភាក្សានេះ តាងនាម​ថ្នាក់ដឹកនាំបក្ស ​និង​រដ្ឋ​វៀតណាម​ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពចំនួន ១០ ជូនដល់បុគ្គលនៃក្រសួងមហាផ្ទៃកម្ពុជាដែលបានមានស្នាដៃដ៏ឆ្នើម ក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការ​រវាងក្រសួងទាំងពីរ។ លោកឧត្តមសេនីយ៍ឯកបំរុង Bui Van Nam បានប្រគល់គ្រឿងឥស្សរិយយ​ស​ការពារ​សន្តិសុខ​មាតុភូមិចំនួន ៤ គ្រឿងជូនដល់បុគ្គលចំនួន ៤ នាក់​នៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា​។

លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាល​វៀតណាម​ និង​សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បាន​បូកសរុបលទ្ធផលការងារនៃ​​កិច្ចសហប្រតិបត្តិការ​ស្តីពីសន្តិសុខ ការប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

ទិដ្ឋភាពនៃកិច្ចពិភាក្សានេះ។ (រូបថត៖ កាសែត Cong an Nhan Dan)

លើសពីនេះទៀត ភាគីទាំងពីរបានដាក់ចេញ​ទិសដៅ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាងប៉ូលីស​នៃបណ្តាខេត្តជាប់ព្រំដែន ក្នុង​ការផ្លាស់ប្តូ​រគណៈប្រតិភូ​ការបណ្តុះបណ្តាល ការត្រួតពិនិត្យនិងការព្យាបាល។

នៅពេលអនាគត ភាគីទាំងពីរសង្ឃឹម​ថានឹ​ងពង្រីក​ថែម​ទៀត​នូវកម្លាំងសក្តានុពល​របស់ខ្លួន ​រក្សាទំនាក់ទំនងភាព​ជា​អ្នក​ជិតខាងល្អ​ មិត្តភាព ​សន្តិភាព ​​កិច្ចសហប្រតិបត្តិ​ដើម្បីការអភិវឌ្ឍន៍ទៅវិញទៅមក៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ