Trending now

ប្រគល់ក្រដាសទទួលយកកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ

16:01 | 01/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ៣០ ខែកញ្ញា ប្រធាននាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសវៀតណាមលោក Vu Viet Anh បានប្រគល់ក្រដាសទទួលយកកុងស៊ុលលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហូជីមិញ។

ប្រធាននាយកដ្ឋានកុងស៊ុលលោក Vu Viet Anh ប្រគល់ក្រដាសទទួលយកកុងស៊ុលដល់​លោក សុខ ដារ៉េត។ (ប្រភព៖ baoquocte)

ថ្លែងនៅក្នុងពិធីនេះ ប្រធាននាយកដ្ឋានកុងស៊ុលលោក Vu Viet Anh បានអបអរសាទរចំពោះលោក សុខ ដារ៉េត ដែលត្រូវបានតែងតាំងជាអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញនិងជូនពរដល់អគ្គកុងស៊ុលថ្មីដែលមានបទពិសោធនិងជំនាញបន្តជំរុញនិងពង្រឹងទំនាក់ទំនងប្រពៃណីល្អរវាងវៀតណាមនិងកម្ពុជា។

ប្រធាននាយកដ្ឋានកុងស៊ុងលោក Vu Viet Anh បានអះអាងថា ក្រសួងការបរទេស នាយកដ្ឋានកុងស៊ុលនិងមន្ទីកិច្ចការបរទេសនៃទីក្រុងហូជីមិញតែងតែត្រៀមខ្លួនជានិច្ចក្នុងការសហការសម្របសម្រួលនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អគ្គកុងស៊ុលដើម្បីបំពេញអាណត្តិរបស់លោកនៅវៀតណាម។

លោក សុខ ដារ៉េត បានថ្លែងអំណរគុណចំពោះលោក Vu Viet Anh ដែលបានចំណាយពេលវេលាប្រគល់ក្រដាសទទួលយកកុងស៊ុល។ លោកបានសន្យាថានឹងខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង វៀតណាម - កម្ពុជា ឱ្យកាន់តែស៊ីជម្រៅក្នុងស្មារតីនៃបាវចនាមាស ១៦ លិខិត "ភូមិផអរបងជាមួយ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិរន្តរភាព យូរអង្វែង " ។

លោក សុខ ដារ៉េត បានចំណាយពេលសិក្សានៅប្រទេសវៀតណាមជាយូរមក ហើយនិងធ្វើជាអ្នកបកប្រែភាសាវៀតណាមសម្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ