Trending now

បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh អញ្ជើញសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

18:29 | 09/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកវរសេនីយ៍ឯក Do Thanh Viet អនុប្រធានផ្នែកនយោបាយនៃបញ្ជាការយោធាខេត្តបានអញ្ជើញចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរចំពោះបងប្អូនជនរួមជាតិខ្មែរនៅស្រុក Tan Chau ខេត្ត Tay Ninh ។

ទិដ្ឋភាពនៃក្រុមការងារសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរចំពោះបងប្អូនជនរួមជាតិខ្មែរនៅស្រុក Tan Chau ខេត្ត Tay Ninh (ប្រភព៖ qdnd.vn)

នាព្រឹកថ្ងៃទី ៨ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាងនាមគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Tay Ninh លោកវរសេនីយ៍ឯក Do Thanh Viet អនុប្រធានផ្នែកនយោបាយនៃបញ្ជាការយោធាខេត្តបានអញ្ជើញចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរចំពោះបងប្អូនជនរួមជាតិខ្មែរនៅស្រុក Tan Chau ខេត្ត Tay Ninh ។ ក្រុមការងារបានចុះកាន់ភូមិនានា ដើម្បីសួរសុខទុក្ខនិងជូនពរបុណ្យតេតរួមទាំងជូនអំណោយដល់ប្រជាជនខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ។

នាពេលកន្លងមក គណៈកម្មាធិការបក្សនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ខេត្ត Tay Ninh បាននិងកំពុងអនុវត្តយ៉ាងល្អិតល្អន់នូវគោលការណ៍ និងគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋចំពោះប្រជាជនជាពិសេសគឺបញ្ហាជនជាតិនិងការគោរពនិងការពារសិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាជន។ តំបន់នេះក៏បានអនុវត្តកម្មវិធីនិងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាច្រើនដោយធានាហេដ្ឋារចនាសម្ព័ន្ធបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននិងលើកកម្ពស់តម្លៃនៃសកម្មភាពវប្បធម៌ ក៏ដូចជាកសាងធ្លុងមហាសាមគ្គីប្រជាជនទាំងមូលដ៏រឹងមាំនិងកសាងស្រុកកំណើតដ៏ស្រស់បំព្រងនិងសំបូរធូធារផងដែរ។ បងប្អូនប្រជាជនខ្មែរតែងតែមានភាពម្ចាស់ការក្នុងការជំនះពុះពាររាល់ការលំបាក បង្កើនការផលិតនិងអនុវត្តយ៉ាងយ៉ាងយកចិត្តទុកដាក់លើការសន្សំសម្ចៃ និងថែរក្សាការរៀនសូត្ររបស់កូនៗរបស់ខ្លូនដើម្បីឈានទៅធ្វើឱ្យមានស្ថេរភាពក្នុងជីវភាពរស់នៅរបស់ប្រជាជននិងគ្មានបោះបង់ចោលការសិក្សាផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់