Trending now

បញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរី បូកសរុបលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការ

08:24 | 09/12/2019 (ប្រភព៖ kh.qdnd.vn - សរុបដោយ ហេង វុធ្ធី)

នាថ្ងៃទី ៦ ធ្នូ នៅខេត្តមណ្ឌលគីរី តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរី និងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានបើកកិច្ចប្រជុំ លើកទី ៤ ។

ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានផ្តោតលើការវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០១៩ លើកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា ការផ្លាស់ប្តូរព័ត៌មាន ការគ្រប់គ្រងព្រំដែន ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ការចុះសួរសុខទុក្ខ និងជួយគាំទ្រកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តទាំងពីរ។ ប្រតិភូមកពីខេត្តទាំងពីរបានឯកភាពគ្នាថា ការជួបប្រជុំគ្នារវាងកងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរត្រូវបានរៀបចំឡើងជាប្រចាំនេះ​បានរួមចំណែកក្នុងការបង្កើនទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ក៏​ដូ​ច​ជា​រួម​ចំ​ណែក​ក្នុង​ការ​រក្សាអធិបតេយ្យភាព និងសន្តិសុខព្រំដែនជាតិ។

បញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរីក៏បានពិភាក្សា និងឯកភាពគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើកទី ៤ ផងដែរ។ នេះបើយោងតាមអនុស្សរណៈនោះ អង្គភាពទាំងពីរនឹងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរឲ្យមានចំណេះដឹងអំពីគោលនយោបាយសហប្រតិបត្តិការ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ និងកងកម្លាំងទាំងពីរ ដោយចាត់ទុកនេះជាកត្តាសំខាន់ដែលរួមចំណែកក្នុងការ​រក្សា និងបង្កើនទំនាក់ទំនងរវាងប្រទសទាំងពីរវៀតណាម និងកម្ពុជានិយាយរួម និងរវាងខេត្ត DaK Nong និងខេត្តមណ្ឌលគីរីនិយាយដោយឡែកឲ្យកាន់តែររីកច្រើនខ្លាំងក្លាថែមទៀត៕

(ប្រភព៖ kh.qdnd.vn - សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ kh.qdnd.vn - សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស