Trending now

បញ្ជាការដ្ឋានយោធាខេត្ត Binh Duong (ប្រទេសវៀតណាម) ប្រគល់សំភារៈបរិក្ខារពេទ្យជូនខេត្តកំពង់ចាម និងខេត្តកំពង់ធំ

11:26 | 25/05/2020 (សរុបដោយវិច្ឆិកា)

នាព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅច្រកព្រំដែនអន្តរជាតិ ម៉ុកបាយ បានប្រព្រឹត្តឡើងពិធីប្រគល់-ទទួលអំណោយពីបញ្ជាការដ្ឋានយោធាខេត្ត ប៉ិញយឿង ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំនិងតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ចាមសំរាប់បង្ការនិងប្រឆាំងជំងឺកូវីដ១៩។

បញ្ជាការដ្ឋានយោធាខេត្ត Binh Duong (ប្រទេសវៀតណាម) ប្រគល់សំភារៈបរិក្ខារពេទ្យជូនខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ (ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា)

អញ្ជើញមកចូលរួមពិធីនេះភាគីកម្ពុជាមានវត្តមានរបស់ លោក វរសេនីយ៍ឯក ហេង ជា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងលោក វរសេនីយ៍ឯក ជុំ ពៅ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ចាម។

អំណោយដែលជាឧបករណ៍បរិក្ខារពេទ្យលើកនេះរួមមាន ម៉ាស់វេជ្ជសាស្ត្រចំនួន ១០.០០០ម៉ាស់, ជែលលាងដៃ Clenwel New ៨៨៤ដប, ថ្នាំពពុះសំលាប់មេរោគចំនួន៥.៧៦០គ្រាប់, ម៉ាស៊ីនវាស់កំដៅចំនួន ០៧គ្រឿង, សំលៀកបំពាក់សុវត្ថិភាពពេទ្យ ១៨០កំភ្លេ, ម៉ាស៊ីនបាញ់ថ្នាំសំលាប់មេរោគ ០៤គ្រឿង៕

(សរុបដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន