Trending now

បញ្ជាការដ្ឋានយោធភូមិភាគទី ៧ ទទួលជួបប្រតិភូគណៈកម្មាធិការជំនាញរាជរដ្ឋាភិបាលកម្ពុជា

16:04 | 18/10/2019 (ហេង វុធ្ធី)

យុគសស័យ - នាថ្ងៃទី ១៧ ខែតុលា លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងនៃយោធភូមិភាគទី ៧ បានអញ្ជើញទទួលជួបគណៈប្រតិភូគណៈកម្មាធិការជំនាញរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក សៀងឡា ប្រេស ទីប្រឹក្សារដ្ឋាភិបាល អនុប្រធានគណៈកម្មាធិការជំនាញរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទៅបំពេញទស្សនកិច្ចការងារនៅយោធភូមិភាគទី ៧ (វៀតណាម) ។

លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងនៃយោធភូមិភាគទី ៧ និង លោក សៀងឡា ប្រេស ទីប្រឹក្សារដ្ឋាភិបាល អនុប្រធានគណៈកម្មាធិការជំនាញរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុ (រូបថត៖ baoquankhu7.vn))

លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam បានអបអរសាទរចំពោះភាពជោគជ័យនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី ១៨ រវាងគណៈកម្មាធិការជំនាញរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ស្តីពីការស្វែងរក ប្រមូល និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជាក្នុងកំឡុងពេលសង្គ្រាម។ ជោគជ័យនេះគឺដោយសារតែទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាតែងតែប្រកាន់ខ្ជាប់តាមពាក្យស្លោកថា “ អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិរន្តរភាពយូរអង្វែង” ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៃប្រទេសនីមួយៗដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានកំណត់ផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ baoquankhu7.vn)

ក្នុងឱកាសនេះ លោក សៀង ឡាប្រេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងកងទ័ពប្រជាជន វៀតណាមដែលបានជួយទ្រទ្រង់ប្រជាជនកម្ពុជាលើគ្រប់វិស័យ។ លទ្ធផលនៃកិច្ចពិភាក្សាក៏ដូចជាព័ត៌មាននិងឯកសារ ដែលប្រមូលបាន លោកនឹងត្រូវជម្រាបនិងរាយការណ៍ជូនសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈនោះនឹងបង្កើតរឿងឯកសារមួយព្រមជាមួយនឹងការចងក្រងនិងការបោះពុម្ពសៀវភៅស្តីពីដំណើរការស្វែងរក ប្រមូលនិងធ្វើមាតិភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅប្រទេសកម្ពុជាក្នុងអំឡុងសង្គ្រាមផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម