Trending now

បញ្ជាការដ្ឋានយោធភូមិភាគទី ៤ នៃកងទ័ពប្រជាជនវៀតណាមប្រគល់គ្រឿងបរិក្ខារពេទ្យជូនកងទ័ពប្រជាជនឡាវ

13:08 | 24/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៣ ខែមេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao ខេត្ត Quang Tri បញ្ជាការដ្ឋានយោធភូមិភាគទី ៤ នៃក្រសួងការពារជាតិវៀតណាម បានរៀបចំពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកងទ័ពប្រជាជនឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-១៩ ។

ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៤ (ខាងឆ្វេង) បានប្រគល់សំភារៈបរិក្ខារ​ពេទ្យជូន​តំណាងកងទ័ពឡាវ។ (រូបថត៖ VNA)

នៅក្នុងពិធីនេះ លោក​ឧត្តមសេនីយ៍ឯក Ha Tan Tien មេបញ្ជាការរងយោធភូមិភាគទី ៤ បានប្រគល់ជូនកងទ័ពប្រជាជនឡាវនូវគ្រឿងបរិក្ខារ​ពេទ្យ ​ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-១៩ រួមមាន៖ សារធាតុគីមីក្លរីនចំនួន ២,០០០ គីឡូក្រាម សម្លៀក​បំ​ពាក់​ការ​ពារ​ផ្ទាល់​ខ្លួន​ចំនួន ៤,០០០ សំរាប់ ម៉ាស់ចំនួន​ ៨០,០០០ ម៉ាស់ ទឹក​អាល់​កុល​លាង​ដៃចំ​នួន ៣,៦០០ ដប ធុងបាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន​ ១៦ គ្រឿង ...ដែល​មាន​តម្លៃសរុបជាង ២ ពាន់លានដុង។

លោកវរសេនីយ៍ឯក Kham Nho Lin Xon Phu មេបញ្ជាការកងពលធំលេខ ៤ នៃកងទ័ពប្រជាជនឡាវបានទទួលសំភារៈបរិក្ខារពេទ្យ​ពីបញ្ជាការដ្ឋានយោធភូមិភាគទី ៤ នៃក្រសួងការពារជាតិវៀតណាម។

លោកវរសេនីយ៍ឯក Kham Nho Lin Xon Phu បានថ្លែង​អំ​ណរ​គុណចំពោះការជួយ​គាំទ្រ​ពីកម្មាភិបាល និងយុទ្ធ​ជន​នៃបញ្ជាការដ្ឋានយោធភូមិភាគទី ៤ សម្រាប់កងទ័ពប្រជាជនឡាវ ព្រមទាំង​អះអាង​ថា​សំភារៈបរិក្ខារពេទ្យ​ទាំងនេះមានសារសំខាន់ខ្លាំងណាស់ ដែល​រួម​ចំ​ណែក​ជួយ​បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid - ១៩ ។ នេះក៏ជាសកម្មភាពបង្ហាញពីចំ​ណង​សាមគ្គីភាព និងមិត្តភាពនៃប្រទេស​ទាំង​ពីរ វៀតណាម - ឡាវ ផងដែរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់