Trending now

បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម​ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

22:37 | 28/10/2020 (តាម​ kh.qdnd.vn)

នាព្រឹកថ្ងៃទី ២៨ ខែតុលា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ទិដ្ឋភាពនៃកិច្ចប្រជុំ

អញ្ជើញចូលរួមកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម រួមជាមួយការចូលរួមពីតំណាងនាយកដ្ឋានកិច្ចការបរទេស នៃក្រសួងការពារប្រទេសវៀតណាម; ឯភាគីគណៈប្រតិភូកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​មិត្តភាពជាប្រពៃណី និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងទ័ពវៀតណាម និងកងទ័ពកម្ពុជានិយាយរួម និងការងារគ្រប់គ្រងការពារព្រំដែន ការដោះស្រាយបញ្ហារួម និងបញ្ហាកើតឡើងក្នុងស្ថានភាពជាក់សែងរវាងកម្លាំងការពារ​ព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាបានរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាព​ កិច្ចសហប្រតិបត្តិការ ហើយ​អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការការពារព្រំដែន ការ​រក្សាសន្តិសុខនយោបាយ និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន រួមចំណែកក្នុងការកសាងព្រំដែនវៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រតិភូទាំងឡាយ​ថតរូប​ជុំគ្នា

នៅឆ្នាំ២០២០ ទោះបីរងផលប៉ះពាល់ដោយការរីករាលដាលនៃកូវីដ១៩ ក៏ដោយ ក៏ភាគីទាំងពីរនៅតែអនុវត្តប្រកបដោយប្រសិទ្ធភាព​នូវ​ការងារយាមល្បាតរួមគ្នា ការ​ការពារព្រំដែន និង​ការ​រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ហើយបាន​សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរក្នុងការ​​ដំឡើងច្រកទ្វារព្រំដែនតំបន់ Tan Nam ខេត្ត Tay Ninh ប្រទេសវៀតណាម - ម៉ឺនជ័យ ខេត្តព្រៃវែង និងច្រកទ្វារ​ព្រំដែនទ្វេភាគី Khanh Binh ខេត្ត An Giang វៀតណាម - ជ្រៃធំ ខេត្តកណ្តាល ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូច​ជា​​សម្ពោធនិងដាក់ឱ្យប្រើប្រាស់ផ្សារព្រំដែនគំរូមួយនៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ព្រមទាំងបាន​​អនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោក, កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវទឹករវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណា​ចក្រ​កម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម និងទេសចរណ៍នៅតំបន់ព្រំដែន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសរៀងៗខ្លួន។ ទាក់ទង​នឹង​ការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ កងទ័ពការពារព្រំដែនវៀតណាមបានផ្តល់ជូនកម្លាំងការពារព្រំដែនគ្រប់គ្រងច្រកទ្វារព្រំដែននៃប្រទេសកម្ពុជានូវសំភារៈការពារកូវីដ១៩ ដែលមានតម្លៃប្រហែល ៣.៣ ពាន់លានដុង។ ជាពិសេស ភាគីទាំងពីរបានសហការរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា…

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងនូវបញ្ហាជាក់លាក់មួយចំនួន ហើយ​​បាន​ផ្លាស់ប្តូរ និងឯកភាពគ្នាលើដំណោះស្រាយស្តីពី​ការ​ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត​ ជាពិសេសលើវិស័យនានាដូចជា ការការពារគ្រប់គ្រងព្រំដែន ច្រកទ្វារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ​ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ការរត់ពន្ធ ការជួយសង្គ្រោះ និង​ការថែរក្សាសុខភាព ក៏ដូច​ជា​ជម្រុញការឃោសនាជូនប្រជាជនឱ្យគោរពយ៉ាងតឹងរឹងតាមកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែន និងច្បាប់របស់ប្រទេសនីមួយៗផងដែរ។

លោក​ឧត្តមសេនីយ៍ត្រី Le Duc​ Thai មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ប្រគល់​ថវិកា និងសំភារៈបរិក្ខារពេទ្យជូន​ថ្នាក់​ដឹក​នាំ​នៃបញ្ជការដ្ឋាន​កង​ទ័ព​ជើង​គោក​កម្ពុជា

នៅ​ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម​ និង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​កម្ពុជា ​បានចុះហត្ថលេខាលើកំណត់ហេតុស្តីពីការប្រគល់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា​នូវថវិកាចំនួន ១ ម៉ឺនដុល្លារ និងសំភារៈបរិក្ខារពេទ្យដែលមានតម្លៃ ៣០០ លានដុង ដើម្បីជួយគាំទ្រដល់ការ​បង្ការ និង​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩៕

(តាម​ kh.qdnd.vn)

(តាម​ kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន