Trending now

បញ្ចប់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម

13:20 | 12/10/2019 (ហេង វុធ្ធី)

យុគសម័យ - ខេត្ត Lang Son មានខ្សែព្រំដែនរួមជាង ២៣០ គីឡូម៉ែត្រជាមួយតំបន់ស្វយ័តគ័ងស៊ី ជ័ង (ប្រទេសចិន) ។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ vovworld.vn)

នាថ្ងៃទី ១១ ខែតុលា គណៈកម្មាធិការប្រជាជនខេត្ត Lang Son បានរៀបចំសន្និសីទបូកសរុបការងារគ្រប់គ្រងព្រំដែនបន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការបញ្ចប់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន ព្រមទាំងអនុវត្តឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោលវៀតណាម - ចិន។ ។

ខេត្ត Lang Son មានខ្សែព្រំដែនរួមជាង ២៣០ គីឡូម៉ែត្រជាមួយតំបន់ស្វយ័តគ័ងស៊ីជ័ង (ប្រទេសចិន)។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការបញ្ចប់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនព្រមទាំង អនុវត្តឯកសារច្បាប់ចំនួន ០៣ លើព្រំដែនគោកវៀតណាម - ចិន ស្ថានភាពព្រំដែននៅខេត្ត Lang Son មានស្ថេរភាពជាបណ្តើរៗ ខ្សែព្រំដែននិងបង្គោលតម្រុយពំ្រដែនត្រូវបានរក្សាយ៉ាងរឹងមាំ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់នៃភាគីទាំងពីរ ក៏ដូជជាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ។

គួរបញ្ជាក់ថាសកម្មភាពនៃការនាំចេញនាំចូល និងការដឹកជញ្ជូនទំនិញតែងតែធានាបាននូវភាពរ លួន។ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងច្រកព្រំដែនត្រូវបានធានាយ៉ាងល្អប្រសើរ។ ជីវភាពរស់នៅរបស់ប្រជាជននៅតាមឃុំព្រំដែនកាន់តែមានស្ថេរភាព សាមគ្គីភាព ដើម្បីរក្សានិងការការពារព្រំដែនឲ្យបានល្អបំផុតផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ