Trending now

បូកសរុបការងាររបស់សមាគមខ្មែរ - វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា

07:21 | 18/01/2020 (បកប្រែដោយឌីណា)

យុគសម័យ៖ នាព្រឹកថ្ងៃទី ១៧ ខែមករា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា សមាគមខ្មែរ - វៀតណាម នៅកម្ពុជាបានរៀបចំសន្និសីទបូកសរុបការងារ នៅឆ្នាំ ២០១៩ និងដាក់ទិសដៅសកម្មភាព នៅឆ្នាំ ២០២០ ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក សមាគមខ្មែរ - វៀតណាមបានជាសកម្មក្នុងការជួយគាំទ្រសហគមន៍ជនខ្មែរមានដើមកំណើត​វៀតណាម​ នៅប្រទេសកម្ពុជា។ ការជួយសង្គ្រោះ សប្បុរសធម៌ អប់រំនិងអភិវឌ្ឍធនធានមនុស្ស ក្នុងសហគមន៍ក៏បានយកចិត្តទុក​ដាក់ ​ដែលរួមចំណែកជួយបងប្អូនខ្មែរមានដើមកំណើតវៀតណាមឱ្យមានស្ថេរភាពក្នុងជីវិត ឆ្ពោះទៅរកអនាគតភ្លឺស្វាង។

លោកឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា Vu Quang Minh ថ្លែងនៅក្នុងសន្និសីទនេះ។ (រូបថត៖ VOV)

ថ្លែងនៅក្នុងសន្និសីទនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា Vu Quang Minh បានស្នើថា សមាគមខ្មែរ - វៀតណាមបន្តរក្សាការផ្សារភ្ជាប់ កិច្ចសហប្រតិបត្តិការ និងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជាគ្រប់ថ្នាក់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងជួយស្ថាប័នសមត្ថភាពរបស់កម្ពុជាយល់ដឹងយ៉ាងច្បាស់​អំពី ស្ថានភាពរបស់សហគមន៍ប្រកបដោយត្រឹមត្រូវ និងទាន់ពេលវេលា។ ព្រមទាំង ឃោសនាដល់ប្រជាជនអំពីច្បាប់និងសិទ្ធិនានា តាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលកម្ពុជា ផងដែរ៕

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖ VOV)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ