Trending now

នាយសេនាធិការចម្រុះ នៃកងស្វ័យការពារជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

06:18 | 02/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយឧត្តមសេនីយ៍ Yamazaki Koji នាយសេនាធិការនៃកងស្វ័យការពារជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៤ ខែមិនាឆ្នាំ ២០២០ ។

នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងនាយឧត្តមសេនីយ៍ Yamazaki Koji (រូបថត៖ vnanet)


នាព្រឹកថ្ងៃទី ២ ខែមីនា ពិធីទទួលបដិសណ្ឋារកិច្ចនាយឧត្តមសេនីយ៍ Yamazaki Koji និងសមាជិកគណៈប្រតិភូជប៉ុន បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នាព្រឹកថ្ងៃទី ២ ខែមីនា នាយឧត្តមសេនីយ៍ Yamazaki Koji បានចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯកបំរុង Phan Van Giang និងគណៈប្រតិភូយោធាជាន់ខ្ពស់ជប៉ុនដឹកនាំដោយនាយឧត្តមសេនីយ៍ Yamazaki Koji ។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានឯកភាពគ្នាពិចារណាការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលដែលមានជំនាញការ ដូចជាផ្នែកវេជ្ជសាស្ត្រក្រោមទឹក ជួយសង្គ្រោះគ្រោះថ្នាក់បន្ទាន់ ព្រមទាំងផ្តល់សំភារៈបរិក្ខាវេជ្ជសាស្រ្តដ់ម្បីជួយសង្គ្រោះជនរងគ្រោះនៅតាមសមុទ្រសំរាប់កងទ័ពជើងទឹកវៀតណាមជាដើម។

លោកនាយឧត្តមសេនីយ៍ Yamazaki Koji បានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិជប៉ុន - វៀតណាមគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗដែលរួមចំណែកក្នុងការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍រួមក្នុងតំបន់និងពិភពលោកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន