Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong

13:28 | 30/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ២៩ ខែឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងក្នុងតំបន់ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតសកល COVID-19។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong។

នៅកក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងវិធានការគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលសឹង្ហបូរីក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺរាតត្បាត និងកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងសង្គមដោយ COVID-19 ព្រមជាមួយគ្នានេះជឿជាក់ថា សិង្ហបុរីនឹងគ្រប់គ្រងជំងឺរាតត្បាតនេះយ៉ាងឆាប់រហ័ស។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីក៏បានចែករំលែកបទពិសោធន៍របស់វៀតណាមស្តីពីការផ្លាស់ប្តូរទៅរកស្ថានភាពធម្មតាថ្មី ទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទាំងបង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាតយ៉ាងសកម្ម; ទន្ទឹមនឹងនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងតំបន់ក្នុងបរិបទបច្ចុប្បន្ន ដោយកោតសរសើរចំពោះការគាំទ្រទៅវិញទៅមករបស់ប្រទេសទាំងពីរក្នុងការប្រគល់វត្ថុវេជ្ជសាស្ត្រនិងការសម្របសម្រួលដើម្បីនាំពលរដ្ឋវិលត្រឡប់មកកាន់ប្រទេសវិញ; សូមអរគុណចំពោះការគាំទ្រនិងរួមចំណែកយ៉ាងសកម្មនៃសឹង្ហបូរីនិងនាយករដ្ឋមន្រ្តីលោក Lee Hsien Loong ដោយផ្ទាល់ ចំពោះភាពជោគជ័យនៃកិច្ចប្រជុំកំពូលតាមអនឡាញអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹង COVID-19 (១៤ មេសា ២០២០) ។

រិឯខ្លួនវិញ នាយករដ្ឋមន្រ្តីលោក Lee Hsien Loong បានសម្តែងការចាប់អារម្មណ៍ចំពោះការជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។ ទន្ទឹមនឹងនេះ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានចែករំលែកនិងជួយគាំទ្រការផ្គត់ផ្គង់វេជ្ជសាស្រ្តសម្រាប់សិង្ហបុរី ដោយបង្ហាញពីសាមគ្គីភាព មិត្តភាព និងភាពជាដៃគូដែលអាចទុកចិត្តបានរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីលោក Lee Hsien Loong បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអាស៊ានជាមួយដៃគូសំខាន់ៗក្នុងការឆ្លើយតប់និងកាត់បន្ថយផលប៉ះពាល់ជាច្រើនមុខនៃជំងឺរាតត្បាត។

នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី តាមរយៈការរក្សាទំនាក់ទំនង ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគី បន្តបន្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ច ក៏ដូចជាធានាខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនិងតំបន់កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខស្បៀងនិងស្វាគមន៍ក្រសួង ស្ថាប័នមុខងារនៃប្រទេសទាំងពីរធ្វើពិភាក្សាគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយស្តីពីពាណិជ្ជកម្មអង្ករឲ្យបានឆាប់ៗ តាមនោះ សិង្ហបុរីនឹងនាំចូលអង្កវៀតណាមប្រកបដោយស្ថិរភាពនិងយូរអង្វែង។ ភាគីទាំងពីរក៏បានឯកភាពគ្នាពិភាក្សាអំពីផែនការបើកផ្លូវហោះហើរឡើងវិញយ៉ាងឆាប់ៗនេះ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ ទេសចរណ៍ និងការប្រស្រ័យទាក់ទងរវាងប្រទេសទាំងពីរនៅពេលដែលបញ្ជប់ជំងឺរាតត្បាតទៀតផង។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តបង្កើនការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ នាយករដ្ឋមន្រ្តីលោក Lee Hsien Loong បានអះអាងថា នឹងបន្តការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសវៀតណាមដើម្បីទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។

នាយករដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សេរីភាពនិងសន្តិសុខនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយបានឯកភាពគ្នាសហប្រតិបត្តិការដើម្បីថែរក្សាសាមគ្គីភាពនិងគោលជំហររួមរបស់អាស៊ានក៏ដូចជាជំរុញកិច្ចចរចាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) សមស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍