Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរាជទូតកម្ពុជា លោកប្រាក់ងួនហុង

07:05 | 30/08/2019 (យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២៩ ខែសីហានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតកម្ពុជាលោក ប្រាក់ ងួនហុង ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់លោកប្រចាំនៅវៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phucអញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតកម្ពុជាលោក ប្រាក់ ងួនហុង (រូបថត៖ baotintuc.vn)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរចំពោះឯកអគ្គរាជទូតកម្ពុជាដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម ព្រមទាំងលើកសរសើរការ ចំពោះការរួមចំណែកយ៉ាងសកម្មក្នុងការពូនជ្រុំ និងពង្រឹងពង្រីកចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀត ណាមនិងកម្ពុជា។ លោកឯកអគ្គរាជទូតកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការបំពេញសេសកកម្មនៅប្រទេសវៀតណាម លោកមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីជីវភាព វប្បធម៌ ប្រទេសនិងប្រជាជនវៀតណាម ព្រមទាំងសំដែងនូវក្តីសម្បាយរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ជាពិសេស កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីមានការរីកចម្រើនគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំកន្លង មក។ លោកឯកអគ្គរាវទូតកម្ពុជាក៏បានអះអាងថាទោះបីជាលោកមានឋានៈណាក៏ដោយ លោកនឹងបន្តខិតខំប្រឹងប្រែងនិងចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀតផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាស្ពានតភ្ជាប់មិត្តភាពនិងការខិតខំប្រឹងប្រែងរបស់ឯកអគ្គរាជទូតកម្ពុជាក្នុងអំឡុងពេលបំពេញបេសកកម្មរបស់ខ្លួននៅវៀតណាម។ លោក Nguyen Xuan Phuc បានសំដែងនូវក្តីសប្បាយរីករាយក្នុងរយៈពេលកន្លងមក ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់បានធ្វើឡើងជារឿយៗ ហើយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏មានជំនួបជាមួយគ្នាជាទៀងទាត់ផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phucអញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតកម្ពុជាលោក ប្រាក់ ងួនហុង (រូបថត៖ baotintuc.vn)

ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែរក្សាសន្ទុះនៃកំណើនដោយមានការទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០១៨ សម្រេចបានជាង ៤,៧ ពាន់លានដុល្លារ ដោយរំពឹងទុកថានឹងឈានដល់សម្រេចបាន ៥ ពាន់លានដុល្លារក្នុងឆ្នាំនេះផងដែរ។ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនលើគោករវាងប្រទេសទាំងពីរសម្រេចបាន ៨៤% នៃទំហំការងារ ហើយភាគីទាំងពីរកំពុងមមាញឹករៀបចំជាបន្ទាន់ដើម្បីចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ចំនួន ០២ ដែលទទួលស្គាល់សមិទ្ធិផលនេះ។

លោក Nguyen Xuan Phuc បានសង្ឃឹមថាក្នុងឋានៈថ្មី លោកឯកអគ្គរាជទូតកម្ពុជានឹងចងចាំជានិច្ចនូវប្រទេសនិងប្រជាជនវៀតណាម ដោយបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សនិងពូនជ្រុំប្រពៃណីនៃចំំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកឲ្យកាន់តែល្អប្រពៃរវាងប្រទេសទាំងពីរផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់