Trending now

ធនាគារដ្ឋវៀតណាមនិងធនាគាជាតិកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការ

17:25 | 17/09/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កិច្ចប្រជុំនេះរៀបចំឡើងក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Le Minh Hung ទេសាភិបាលធនាគាររដ្ឋ នៃប្រទេសវៀតណាម ព្រមទាំងមន្រ្ដីធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមជាច្រើនរូបផងដែរ។

អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាលោក​ ជា ចាន់តូ។ (ប្រភព៖ TTXVN)

កិច្ចប្រជុំទ្វេភាគីនេះរៀបចំឡើង ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជាមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។ ក្នុងនោះភាគីទាំង២បានពិភាក្សា ផ្លាស់ប្តូរយោបល់លើស្ថានភាពម៉ាក្រសេដ្ឋកិច្ច និងវិស័យធនាគារ និងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ថ្លែងក្នុងឱកាសបើកសន្និសីទនេះ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាលោក​ ជា ចាន់តូ បានវាយតម្លៃខ្ពស់ចំពោះដំណើទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់នៃធនាគាររដ្ឋវៀតណាមដែលដឹកនាំដោយលោកអគ្គទេសាភិបាល Le Minh Hung។ សន្និសីទទ្វេភាគីរបស់ធនាគារមជ្ឈឹមនៃប្រទេសទាំងពីរបានធ្វើឡើងក្នុងឱកាសខួបលើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទនេះលោកអគ្គទេសាភិបាល Le Minh Hung​ បានបញ្ជាក់ថាធនាគាររដ្ឋវៀតណាមពិតជាមានកិត្តិយសនិងមានមោទនភាពដែលបានចូលរួមចំណែកតូចមួយក្នុងការអភិវឌ្ឍធនាគារជាតិកម្ពុជានិងសេដ្ឋកិច្ចកម្ពុជា។ ធនាគាររដ្ឋវៀតណាមរីករាយចំពោះកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជា។ លោក Le Minh Hung បានលើកឡើងថាក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការអភិវឌ្ឍន៍ស្មុគស្មាញ ហើយយន្តការកិច្ចសហប្រតិបត្តិការរវាងធនាគារមជ្ឈឹមនៃប្រទេសទាំងពីរនឹងជួយឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍និងអភិវឌ្ឍជាមួយគ្នា។

អ្នកដឹកនាំនៃធនាគារជាតិនៃកម្ពុជា បានទទួលស្គាល់ជាពិសេសអំពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសការគាំទ្ររបស់វៀតណាមដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សតាមរយៈផ្លាស់ប្តូរអាហារូបករណ៍ដល់មន្រ្តីនិងនិយោជិកនៃធនាគាជាតិកម្ពុជា ដែលបានសិក្សានៅប្រទេសវៀតណាម។ លោក ជា ចាន់តូ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការធនាគារវៀតណាមដែលបានគាំទ្រជាវិជ្ជមានដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ បច្ចុប្បន្ននេះមានស្ថាប័នធនាគារវៀតណាមចំនួន ៥ រួមមានធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ (Agribank) ធនាគារភាគហ៊ុនពាណិជ្ជកម្មយោធា (MB) ធនាគារសាជីវកម្មពាណិជ្ជកម្មសៃហ្គនធួងទិន (Sacombank) និងធនាគាពាណិជ្ជកម្មភាគហ៊ុនសៃហ្គន - ហាណូយ (SHB) កំពុងប្រតិបត្តិការនិងកំពុងបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញាធនាគារវៀតណាមទាំង ៥ បានបើកវគ្គសំណួរចម្លើយនិងសំណួរស្តីពីបញ្ហាច្បាប់បទបញ្ញត្តិ អាជីវកម្មលម្អិតជាមួយធនាគារជាតិនៃកម្ពុជា។

លោកអគ្គទេសាភិបាល Le Minh Hung (ប្រភព៖ TTXVN)

ថ្លែងនៅក្នុងសន្និសីទនេះ លោកអគ្គទេសាភិបាល Le Minh Hung​ បានបញ្ជាក់ថា ធនាគាររដ្ឋវៀតណាមពិតជាមានកិត្តិយសនិងមានមោទនភាពដែលបានចូលរួមចំណែកតូចមួយក្នុងការអភិវឌ្ឍធនាគារជាតិកម្ពុជានិងសេដ្ឋកិច្ចកម្ពុជា ។ ធនាគាររដ្ឋវៀតណាមរីករាយចំពោះកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជា។ លោក Le Minh Hung បានលើកឡើងថាក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការអភិវឌ្ឍន៍ស្មុគស្មាញ ហើយយន្តការកិច្ចសហប្រតិ បត្តិការរវាងធនាគារមជ្ឈឹមនៃប្រទេសទាំងពីរនឹងជួយឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍និងអភិវឌ្ឍជាមួយគ្នា។

ពីសន្និសីទទ្វេភាគីឆ្នាំ ២០១៨ ដែលបានធ្វើឡើងនៅប្រទេសវៀតណាម ធនាគារមជ្ឈឹមនៃប្រទេសទាំងពីរបានចែករំលែកព័ត៌មាននិងផ្លាស់ប្តូរបទពិសោធន៍ជាបន្តបន្ទាប់ ជាពិសេសបញ្ហាបន្ទាន់ដូចជាធានារ៉ាប់រងប្រាក់បញ្ញើអត្រាប្តូរប្រាក់ ស្វ័យប្រវត្តិកម្មការប្រមូលនិងដំណើរការព័ត៌មាននៅក្នុងទីផ្សារប្តូរប្រាក់បរទេសនិងស្រាវជ្រាវនិងអភិវឌ្ឍន៍ទីផ្សារប្តូរប្រាក់បរទេសនៅវៀតណាម៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់