Trending now

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម​ កើន​ជាង ១៥ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ១

13:03 | 02/05/2020 (សរុបដោយ ហេង វុធ្ធី)

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​បាន​កើនឡើង​ជាង​ ១៥ ​ភាគរយ​នៅក្នុង​រយៈពេល ៣ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ បើទោះបី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក៏ដោយ​។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ​បាន​សន្យាថា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ​គិត​ត្រឹម​ខែតុលា ឆ្នាំ​ ២០១៩ សម្រេចបាន ៤,៤ ​ពាន់​លាន​ដុល្លារ កើនឡើង ១៣,៨ ​ភាគរយ​។

ជំនួបរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ នាពេលកន្លងមក។ រូបថត VIETNAM NEWS AGENCY/VIET NAM NEWS

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​បាន​កើនឡើង​ជាង​ ១៥ ​ភាគរយ​នៅក្នុង​រយៈពេល ៣ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ បើទោះបី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក៏ដោយ​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​សម្រេច​បាន​ជាង ៧៣២ ​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​នេះ កើនឡើង ១៥,២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

បើទោះបី​ជា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​បាន​បង្ហាញ​ពី​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​វៀតណាម​បាន​ធ្លាក់ចុះ​បន្តិចបន្តួច​ក្នុង​រយៈពេល​នេះ​។

ទិន្នន័យ​បានបង្ហាញ​ថា ការនាំចេញ​របស់​កម្ពុជា​សម្រេច​បាន​ជាង ៦២ ​លាន​ដុល្លារ​ធ្លាក់ចុះ ០,២៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ការនាំ​ចូល​របស់​កម្ពុជា​មាន​ចំនួន​ជាង ៦៦៩ ​លាន​ដុល្លារ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការរីករាលដាល​ជំងឺ​កូវីដ​-១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​ក្នុង​អំឡុង​ពេលនេះ​។ លោក​បន្តថា ទោះបី​យ៉ាង​ណា ទិន្នន័យ​ដែល​ជាក់លាក់​នៃ​ការនាំ​ចេញ​ពី​កម្ពុជា គឺ​មាន​តែ​ទិន្នន័យ​ចេញពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប៉ុណ្ណោះ​ដែល​មាន​ការកត់ត្រា​លម្អិត​។ លោក​ថ្លែងថា​៖ «​កូវីដ-១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​យើង​»​។

រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ​បាន​សន្យាថា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ​គិត​ត្រឹម​ខែតុលា ឆ្នាំ​ ២០១៩ សម្រេចបាន ៤,៤ ​ពាន់​លាន​ដុល្លារ កើនឡើង ១៣,៨ ​ភាគរយ​

រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ​បាន​សន្យាថា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ​គិត​ត្រឹម​ខែតុលា ឆ្នាំ​ ២០១៩ សម្រេចបាន ៤,៤ ​ពាន់​លាន​ដុល្លារ កើនឡើង ១៣,៨ ​ភាគរយ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការកើនឡើង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ល្អ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ព្រមទាំង​វិស័យ​ឯកជន និង​វិស័យ​ឯកជន​ក្នុង​ការសម្របសម្រួល​ឲ្យ​មាន​លំហូរ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង ២ ​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ​១៩ នេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា ទំហំ​ពាណិជ្ជកម្ម​នេះ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​នៅពេល​អនាគត​តាមរយៈ​ការជំរុញ​ឲ្យ​មាន​ការបង្កើតឡើង​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​ទ្វេភាគី​តាម​បណ្តោយ​ព្រំដែន​»​។

លោក​បន្តថា ការនាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស ​វៀតណាម​ បាន​ធ្លាក់ចុះ​តិចតួច​នៅពេល​នេះ​ទំនង​មកពី​វិធានការ​រឹតបន្តឹង​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង ២ ដែល​ជា​វិធានការ​រាតត្បាត​ជំងឺ​កូវីដ​១៩​។

លោក​បន្តថា​៖ «​ការនាំចេញ​យើង​ពិតជា​មាន​ការថយចុះ ព្រោះ​យើង​មិន​ឲ្យ​មាន​ការនាំចេញ​វត្ថុធាតុដើម​នៃ​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៅ​វៀតណាម​កាលពី​ថ្មីៗ​នេះ​»​។

បើ​យោងតាម​គេហទំព័រ Vietnamplus រហូត​មក​ដល់​ពេលនេះ​ប្រទេស​វៀតណាម​បាន​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ចំនួន ២១៤ ​គម្រោង​ជាមួយ​ទុនវិនិយោគ​សរុប​ ៣,០៧ ពាន់​លាន​ដុល្លារ​។ ក្នុង​ចំណោម​នោះ​គម្រោង​ដែលមាន​សុពលភាព​មាន​ចំនួន ១៧៦ ​ជាមួយ​ទុន​ចុះបញ្ជី​សរុប​ចំនួន ២,៧៧ ពាន់​លាន​ដុល្លារ​។

ឯកអគ្គរដ្ឋទូត​ប្រទេស ​វៀតណាម​ ប្រចាំ​កម្ពុជា លោក Vu Quang Minh បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មករា​ថា ការវិនិយោគ​របស់​វៀតណាម​នៅ​ប្រទេស ​កម្ពុជា​ បាន​ផ្តោត​ទៅ​លើ​វិស័យ​មួយចំនួន​ដូចជា កសិកម្ម ធនាគារ ទូរគមនាគមន៍ ព័ត៌មានវិទ្យា ការផលិត​ផលិតផល​ឧស្សាហកម្ម ការកែច្នៃ និង​ផលិតកម្ម​។ វៀតណាម​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ៣ នៃ​វិនិយោគិន​បរទេស​នៅ​កម្ពុជា​។

លោក Minh ឲ្យ​ដឹង​ទៀតថា កម្ពុជា​មាន​គម្រោង​វិនិយោគ​ចំនួន ២១ នៅក្នុង​ប្រទេស​ វៀតណាម ​ជាមួយ​នឹង​ទុន​ចុះបញ្ជី​សរុប​ជិត ៦៤ ​លាន​ដុល្លារ​ដែល​នាំ​ឲ្យ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​ទី ៥៤ ​ក្នុង​ចំណោម​ប្រទេស​ទាំង ១៣២ និង​ក្រុមហ៊ុន​ដែល​បាន​វិនិយោគ​នៅ​វៀតណាម​។

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​វៀតណាម​ចាប់ពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០១៨ កើនឡើង​ដល់​ជាង ១,១៨ ពាន់​លាន​ដុល្លារ ខណៈ​ការនាំចេញ​ទំនិញ​របស់​វៀតណាម​មក​កម្ពុជា​វិញ​មាន​ចំនួន​ ៦,៩៦ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់