Trending now

ទំនាក់ទំនងកម្ពុជា-វៀតណាមជាទ្រព្យសម្បតិ្តដ៏ពិសិទ្ធដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។

13:30 | 25/06/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ក្នុងសារលិខិតផ្ញើជូនសម្តេចប្រមុខរដ្ឋ នរោត្តម សីហនុ ឯកឧត្តមប្រធាន ហូជីមិញ បានវាចា៖ ការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសយើងទាំងពីរជាការបង្ហាញពីភ្លឺស្វាងអោយចំណងមិត្តភាពដ៏ស្និទ្ធស្នាលរាក់ទាក់និងសាមគ្គីក្នុងការប្រយុទ្ធរបស់យើង។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញត្រួងកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

នេះជាព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ក្នុងចំណងទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ហើយក៏ជាកត្តាដែលរួមចំណែកដ៏សកម្មមួយចូលក្នុងការរក្សាសន្តិភាពនៅតំបន់ឥណ្ឌូចិន និងតំបន់អាស៊ីអាគ្នេយ៍។

មួយថ្ងៃក្រោយមក ត្រូវនឹងថ្ងៃ ២៤ ខែមិថុនា ឆ្នាំ១៩៦៧ កម្ពុជា-វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ដ៏មហាឡារឹកប្រកបដោយអត្ថន័យជ្រាលជ្រៅ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងចំណងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែងដែលមានស្រាប់និងចំណងទំនាក់ទំនងក្នុងការតស៊ូប្រយុទ្ធជាមួយនឹងពួកអាណានិគមនិយម ការបង្កើតទំនាក់ទំនងការទូតនេះបានបង្កើតបរិយាកាសអំណោយផលជូនប្រជាជននៃប្រទេសទាំងពីរបន្តប្រកៀកស្មាគ្នាក្នុងការតស៊ូរំដោះប្រទេសជាតិ ហើយនាំមកជ័យជំនះប្រវត្តិសាស្ត្រនៅរដូវផ្ការីកឆ្នាំ១៩៧៥។

ក៏ប៉ុន្តែជាអកុសល បន្ទាប់មក ពួក ប៉ុល ពត ដោយមហិច្ឆតារបស់ខ្លូន បានក្បត់នឹងជ័យជំនះរបស់ប្រជាជនកម្ពុជាដោយបង្កើតឡើងរបបប្រល័យពូជសាសន៍ “កម្ពុជាប្រជាធិបតេយ្យ” ហើយក្នុងរយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃ របបដ៏កាចសាហាវនេះ បានកាប់សម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ និងធ្វើការវាយលុកចូលទឹកដីប្រទេសវៀតណាមតាមបណ្តោយខ្សែដីគោកនិងដែនកោះនាឆ្នាំ១៩៧៨ និងឆ្នាំ១៩៧៩ ដោយមានការកាប់សម្លាប់ប្រជាពលរដ្ឋវៀតណាមរាប់ពាន់នាក់។ ដើម្បីការពារខ្លួននិងឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់ដោយទទូចពីរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ព និងប្រជាជនវៀតណាមបានប្រកៀកស្មាម្តងទៀតជាមួយនឹងកងកំលាំងស្នេហាជាតិនិងប្រជាជនកម្ពុជាដើម្បីរំដោះប្រទេសនិងជួយសង្គ្រោះប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងអំឡុងពេលពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៩ កងទ័ពនិងប្រជាជនវៀតណាមបានរួមកំលាំងជាមួយប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការវិលប្រឡប់មកវិញរបស់ពួកប្រល័យពូជសាសន៍ និងនាំមកនូវការរស់ឡើងវិញជូនប្រទេសកម្ពុជាក្នុងបរិបទដែលមានការលំបាកដ៏ច្រើនរាប់មិនអស់ដោយការហ៊ុំព័ទ្ធនិងដាក់ទណ្ឌកម្មពីបណ្តាកំលាំងអមិត្ត។

សម្តេចតេជោ ហ៊ែនសែន ជួបសន្ទនាជាមួយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong។

ក្រោយពេលសន្ធិសញ្ញាទីក្រុងប៉ារីសដែលនាំមកការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣បានចុះហត្ថលេខានៅឆ្នាំ១៩៩១ និងជាពិសេសក្រោយពេលប្រទេសកម្ពុជាសម្រេចដោយជោគជ័យការសម្របសម្រួលប្រទេសជាតិដោយគោលនយោបាយឈ្នះ-ឈ្នះដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញដោយពិតប្រាកដ ទំនាក់ទំនងកម្ពុជា-វៀតណាមបានឈានឡើងដំណាក់កាលថ្មីមួយទៀតដែលសមស្របទៅនឹងស្ថានភាពថ្មីក្នុងប្រទេសនិមួយៗ។ ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបន្តការរួមគ្នាខិតខំប្រឹងប្រែងពង្រឹងនិងបង្កើនចំណងទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង។ អនុឡោមតាមទិសដៅនោះ ចំណងទំនាក់ទំនងនៃប្រទេសទាំងពីរបានបន្តពង្រឹងដោយមិនចេះឈប់ឈរ ហើយមានការអភិវឌ្ឈន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យ ដែលជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងលើពិភពលោក។

រំលឹកឡើងវិញដំណើរការប្រវត្តិសាស្ត្រ៥៣ឆ្នាំកន្លងមក យើងអាចនិយាយបានថា ទោះបីត្រូវជួបការលំបាកនិងបញ្ហាប្រឈបដ៏ច្រើនរាប់មិនអស់ ក៏ប៉ុន្តែចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមត្រូវបានពង្រឹងនិងអភិវឌ្ឈន៍ជាបន្តបន្ទាប់ និងបានក្លាយជាទ្រព្យសម្បតិ្តដ៏ពិសិទ្ធប្រកបដោយភាពរឹងមាំដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសជាតិយើងទាំងពីរ ហើយក៏ជាកេមរតកមួយសំរាប់ការបន្សល់ទុកអោយកូនចៅជំនាន់ក្រោយៗទៀត។ ដូចប្រសាសន៍របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីរំលឹកខួប៤៣ឆ្នាំថ្ងៃដែល សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅវៀតណាមដើម្បីស្វែងរកការរំដោះជាតិថា៖ គ្មានអ្វីដែលអាចបំបែកបំបាក់បានឡើយនូវចំណងមិត្តភាពកម្ពុជា-វៀតណាម។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន។

យើងទាំងអស់គ្នាមានក្តីជឿជាក់យ៉ាងមុតមាំថា ទោះបីស្ថានភាពតំបន់និងពិភពលោកមានការវិវត្តយ៉ាងណា ក៏ប៉ុន្តែប្រទេសទាំងពីរ ប្រជាជាតិទាំងពីរកម្ពុជា-វៀតណាម មិនត្រឹមតែបន្តការថែរក្សានូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះតែប៉ុណ្ណោះ ថែមទាំងរួមគ្នាពូនជ្រំបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរអោយមានការអភិវឌ្ឈន៍កាន់តែល្អប្រសើរ ស្រស់បំព្រង រឹងមាំជានិច្ចនិរន្តតរៀងទៅដើម្បីអត្ថប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរកម្ពុជា-វៀតណាម៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ