Trending now

ទីក្រុងហាណូយនិងរាជធានីភ្នំពេញបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរបទពិសោធន៍

21:18 | 15/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោក Nguyen Quoc Hung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញក៏ដូចជាប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា កំពុងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។

លោកស្រី ម៉ែន សំអន​ និងលោក Nguyen Quoc Hung។ឮ (ប្រភព៖ hanoi.gov.vn)

នាថ្ងៃទី ១៥ ខែតុលា ក្នុងជំនួបជាមួយលោកស្រី ម៉ែន សំអន - ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនោះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Quoc Hung បានបញ្ជាក់ថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញក៏ដូចជាប្រទេសទាំងពីរវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាត្រូវបានពង្រឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងជំនួបនេះភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពដឹកនាំ និងប្រតិបត្តិការ ត្រួតពិនិត្យ ក៏ដូចជាដោះស្រាយពាក្យបណ្តឹងនិងបរិហារនានា នៅទីក្រុងហាណូយ ក៏ដូចជាវិស័យជាច្រើនទៀត ឆ្ពោះទៅការអភិវឌ្ឍទៅវិញទៅមក។

ដោយវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានជូនពរគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចការងារប្រកបដោយជោគជ័យ ដែលរួមចំណែកកសាងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញក៏ដូចជារវាងប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដោយឈរលើមូលដ្ឋាននៃប្រទេសទាំងពីរ វៀតណាម - កម្ពុជានិយាយរួម និងរវាងរដ្ឋធានីហាណូយ - រាជធានីភ្នំពេញនិយាយដោយឡែក មានកិច្ចសហប្រតិបត្តិការប្រពៃណីនោះ លោកអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដំណើរទស្សនកិច្ចជាទាំងអស់។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញនូវបំណងចង់បន្តការផ្លាស់ប្តូរបទពិសោធន៍និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតផង។

អញ្ជើញជាការឆ្លើយតប លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅនិងស្មោះត្រង់ពីថ្នាក់ដឹកនាំរដ្ឋធានីហាណូយចំពោះគណៈប្រតិភូកម្ពុជា។ លោកស្រីក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាទូទៅនិងរវាងរដ្ឋធានីនិងរាជធានីទាំងពីរជាពិសេស គឺកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត បក្សនិងរដ្ឋទាំងពីរតែងតែជួយគ្នាទៅវិញទៅមក ក្នុងការកសាងប្រទេស រួមទាំងវត្តមានរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ទាន់ពេលវេលាដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។

យោងតាមលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនាពេលថ្មីៗនេះ របស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមចំណែក លើកកម្ពស់កិច្ចការខណ្ឌសីមាបោះបង្គោលព្រំដែន ក៏ដូចជាការជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានសង្កត់ធ្ងន់ថា គណបក្សនិងប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវជំនួយដ៏ធំធេងរបស់បក្សនិងប្រជាជនវៀតណាមសម្រាប់កម្ពុជានៅឡើយ។ លោកស្រី ម៉ែន សំអន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីទាំងពីរនិងជូនពរអោយចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរ កាន់តែរឹងមាំនិងអភិវឌ្ឍន៍បន្ថេមទៀត៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់