Trending now

ទីក្រុង Can Tho ពូនជ្រំទំនាក់ទំនងសាមគ្គីភាពវៀតណាម - កម្ពុជា

15:18 | 25/06/2020 (បកប្រែដោយ Duy Hoan)

ថ្ងៃទី ២៣ មិថុនា សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho និងសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Can Tho បានអញ្ជើញទៅទស្សនកិច្ច និងជួបធ្វើការជាមួយលោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឪកាសខួបលើកទី ៥៣ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។

សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho និងសមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho អញ្ជើញទៅទស្សនកិច្ច និងធ្វើការនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ។

ថ្លែងនៅក្នុងជំនួបនេះ លោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho មានប្រសាសន៍ថា សមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho គឺជាសមាគមមួយក្នុងចំណោមសមាគមទាំង ២១ ដែលមានសកម្មភាពប្រកបដោយប្រសិទ្ធភាព។ នាពេលកន្លងមក សមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho បានរៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើន ជាពិសេសការផ្លាស់ប្តូរវប្បធម៌ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសពីរទាំងពីរ

លោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho ជូន​វត្ថុអនុស្សាវរីយ៍ដល់លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឪកាសខួបលើកទី ៥៣ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។

លោកស្រី Le Thi Thanh Giang សង្ឃឹមថា ស្ថានអគ្គកុងស៊ុលកម្ពុជានឹងក្លាយជា “ស្ពានតភ្ជាប់” ដោយ​ណែនាំ​ឲ្យ​អង្គភាពអាជីវកម្ម និងប្រជាជនកម្ពុជាឱ្យមានការយល់ដឹងថែមទៀតអំពីប្រទេសវៀតណាមនិយាយរួម និងទីក្រុង Can Tho និយាយដោយឡែកដើម្បីទាក់ទាញអង្គភាពអាជីវកម្មកម្ពុជាចូលមកវិនិយោគនៅប្រទេសវៀតណាមឲ្យបានច្រើនថែមទៀត។ លោកស្រី Le Thi Thanh Giang មានប្រសាសន៍ថា “យើងជាអ្នកបណ្ដុះចំណងមិត្តភាព” ដូច្នេះខ្ញុំសង្ឃឹមថា នាពេលខាងមុខនេះ ទីក្រុង Can Tho និងប្រទេសកម្ពុជានឹងបន្ត​សម្របសម្រួលរៀបចំសកម្មភាព និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ឱ្យបានល្អ ដើម្បីជួយឲ្យ​ប្រជាជននៃប្រទេសទាំងពីរមានការយល់ដឹងគ្នាថែមទៀត រួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវាកម្មរវាងប្រទេសទាំងពីរ៕

(បកប្រែដោយ Duy Hoan)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ Duy Hoan)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់