Trending now

ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ ទទួលជួបគណៈប្រតិភូកម្ពុជា

10:36 | 07/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី៦ ខែវិឆ្ជិកា លោក Le Thanh Liem អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបជាមួយគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក លី វ៉ាន់ហុង បេសកជនពិសេសនៃរាជរដ្ឋាភិបាល និងជា រដ្ឋលេខាធិការក្រសួងក្រសួងព័ត៌មានកម្ពុជា ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីចូលរួម “ទិវាផ្លាស់ប្តូរមិត្តភាព អ្នកការសែតវ័យក្មេង យុវជន និស្សិត បណ្តាខេត្តជាមិត្តព្រំដែន ប្រទេសវៀតណាម - កម្ពុជា”។

លោក លី វ៉ាន់ ហុង និង លោក Le Thanh Liem។ (ប្រភព៖ TTXVN)

នៅក្នុងជំនួបនេះ លោក​ Le Thanh Liem បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទន្ទឹមនឹងនេះដែរ លោលក៏បានលើកឡើងថា ទិវាផ្លាស់ប្តូរមិត្តភាពនឹងរួមចំណែកធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរជាទូទៅនិងរវាងជំនាន់ក្រោយនៃវៀតណាម - កម្ពុជាជាពិសេស កាន់តែស៊ីជម្រៅនិងជាក់ស្តែងជាងទៀត។

លោក លី វ៉ាន់ ហុង បានជម្រាបជូនថ្នាក់ដឹកនាំទីក្រុងហូជីមិញអំពីលទ្ធផលនៃទិវាផ្លាស់ប្តូរមិត្តភាព ដោយលើកឡើងថាចាំបាច់ត្រូវលើកកម្ពស់តួនាទីរបស់យុវជននៃប្រទេសទាំងពីរក្នុងការចូលរួមថែរក្សាការពារពង្រឹងនិងពង្រឹងទំនាក់ទំនងទ្វេភាគី។

លោក លី វ៉ាន់ ហុង បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងក្លៀវក្លារបស់ទីក្រុងហូជីមិញជាមួយបណ្តាមូលដ្ឋាននៃកម្ពុជា ហើយបានបញ្ជាក់ថា លោកនឹងបន្តខិតខំពង្រឹងទំនាក់ទំនងជិតខាងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែងរវាងវៀតណាមនិងកម្ពុជា៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់