Trending now

ជំរុញទំនាក់ទំនងរវាងទីក្រុងហូជីមិញជាមួយតំបន់នានារបស់ជប៉ុន

16:29 | 08/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - ប្រទេសវៀតណាមរួមទាំងទីក្រុងហូជីមិញបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អ្នកជំនាញជប៉ុនឱ្យមកធ្វើការនៅវៀតណាម បន្ទាប់ពីជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រង។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong អញ្ជើញជួបជាមួយអគ្គកុងស៊ុលជប៉ុនថ្មីប្រចាំនៅទីក្រុងហូជីមិញ លោក Watanabe Nobuhiro។ រូបថតៈ Xuan Khu/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នោះគឺជាការអះអាងរបស់លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញក្នុងជំនួបជាមួយលោក Watanabe Nobuhiro អគ្គកុងស៊ុលជប៉ុនថ្មីនៅទីក្រុងហូជីមិញ ដែលធ្វើឡើងនៅរសៀលថ្ងៃទី ៧ ខែកញ្ញា។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានបង្ហាញជំនឿថា អគ្គកុងស៊ុលជប៉ុនថ្មីនឹងមានសំណើនិងគំនិតផ្តួចផ្តើមជាច្រើនដើម្បីអនុវត្តសកម្មភាពរបស់ស្ថានអគ្គកុងស៊ុលជប៉ុនប្រកបដោយប្រសិទ្ធភាព ហើយជួយបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងទីក្រុងហូជីមិញនិងតំបន់នានានៃប្រទេសជប៉ុននិយាយដោយឡែក រវាងវៀតណាមនិងជប៉ុននិយាយរួម។

តាមលោក Nguyen Thanh Phong ក្នុងបរិបទទំនាក់ទំនងដែលកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ចំនួនសហគ្រាសដែលវិនិយោគនៅទីក្រុងហូជីមិញបាននិងកំពុងកើនឡើងជាលំដាប់។ ទីក្រុងបានប្តេជ្ញានឹងបង្កើតបរិយាកាសវិនិយោគអំណោយផលសម្រាប់វិនិយោគិន រួមទាំងសហគ្រាសជប៉ុន; ចាត់ទុគការជោគជ័យរបស់វិនិយោគិនបរទេសក៏ត្រូវជាជោគជ័យរបស់ទីក្រុងផងដែរ។

លោក Watanabe Nobuhiro អគ្គកុងស៊ុលជប៉ុនថ្មីបានសម្តែងនូវគោលបំណងថា ទីក្រុងសម្របសម្រួលការគាំទ្រជាមួយស្ថានអគ្គកុងស៊ុលជប៉ុនដើម្បីអនុវត្តសកម្មភាពផ្លាស់ប្តូរសហប្រតិបតិ្តការរវាងភាគីទាំងពីរក្នុងបរិបទនៃ COVID-19 នៅតែមានភាពស្មុគស្មាញនៅលើពិភពលោក។ ទន្ទឹមនឹងនេះ បានបញ្ជាក់ពីការកើនឡើងនៃចំនួនវិនិយោគិនជប៉ុនក្នុងវិស័យជាច្រើននៅក្នុងទីក្រុងគឺជាសក្ខីភាពបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងជប៉ុននិងវៀតណាមជានិយាយរួម និងរវាងជប៉ុននិងទីក្រុងនិយាយដោយឡែក៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន