Trending now

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីឲ្យកាន់តែអភិវឌ្ឍនិងផ្ទេរប្រគល់បច្ចេកវិទ្យានានា

06:37 | 17/09/2019 (ហេង វុធ្ធី)

នាថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បណ្ឌិត្យសភាអន្ដរជាតិផ្នែកវិទ្យាសាស្ត្រប្រព័ន្ធ (MASI) សហព័ន្ធរុស្ស៊ី សាកលវិទ្យាល័យបច្ចេកវិទ្យាគីមី Mendeleev និងក្រុមហ៊ុនវឌ្ឍនភាពអន្តរជាតិ (AIC) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ អភិវឌ្ឍន៍និងការផ្ទេរប្រគល់បច្ចេកវិទ្យាថ្មីៗជាច្រើនដល់ប្រទេស វៀតណាមដែលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាព័ត៌មាន បរិស្ថាននិងសុខភាព។

ទិដ្ឋភាពនៃពិធិចុះហត្ថលេខាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងពិធីនេះប្រធាន MASI លោកសាស្រ្តាចារ្យ Igor Dorokhov បានមានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីដែលផ្ទេរទៅកាន់ AIC លើកនេះពាក់ព័ន្ធនឹងវិស័យជាក់ស្តែងជាច្រើននៅក្នុងជីវភាពរស់នៅក៏ដូចជាសន្តិសុខអ៊ីនធឺណែត។ ដែលក្នុងនោះ គួរឱ្យកត់សម្គាល់គឺមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតត្រូវបានអនុវត្តនៅក្នុងការវិភាគទិន្នន័យមានទំហំធំ សំដៅបម្រើដល់ការបង្កើតកម្មវិធីប្រទេសជាតិឆ្លាតវៃ ទីក្រុងឆ្លាតវៃនៅវៀតណាម។

រីឯខ្លួនវិញ អគ្គនាយិកានៃ AIC លោកស្រីបណ្ឌិត Nguyen Thi Thanh Nhan បានថ្លែងអំណរគុណចំពោះអ្នកវិទ្យាសាស្ត្ររុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានជួយគាំទ្រវៀតណាមអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការជាច្រើនលើវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជាបានឯកភាពផ្ទេរប្រគល់ បច្ចេកវិទ្យាដែលត្រូវបានស្រាវជ្រាវ អភិវឌ្ឍនិងអនុវត្តដ៏ល្អនៅរុស្ស៊ីជូនដល់វៀតណាមផងដែរ។ លោកស្រីបានឲ្យដឹងថាបច្ចេកវិទ្យាទាំងនេះពិតជាមានអត្ថប្រយោជន៍ណាស់សំរាប់វៀតណាមនាពេលបច្ចុប្បន្នដូចជាបច្ចេកវិទ្យាសំរាប់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធត្រួតពិនិត្យធំៗ និងបច្ចេកវិទ្យាដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺសម្រាប់មនុស្សគ្រប់រូបផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ