Trending now

ជំរុញកិច្ចសហប្រតិបត្តិការកិច្ចការជនជាតិ និងសាសនារវាងវៀតណាម និងកម្ពុជា

17:37 | 07/05/2019 (បកប្រែដោយសំណាង)

យុគសម័យ- នាព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង Bac Giang ឯកឧត្តម ហ៊ឹម ឆែម សមាជិកមជ្ឈឹមបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណះប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅខេត្ត Bac Giang

អញ្ចើញទទួលគណះប្រតិភូកម្ពុជា មានវត្តមានរបស់អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Bac Giang លោក Le Anh Duong និងតំណាងស្ថាប័ន មន្ទីរ ផ្នែកចូលរួមផងដែរ។

ទិដ្ឋភាពនៃជំនួប

តាងនាមថ្នាក់ដឹកនាំខេត្ត លោក Le Anh Duong បានជូនព័ត៌មានសំខាន់ៗមួយចំនួនអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ស្ថានភាពជនរួមជាតិនៅខេត្ត និងការអនុវត្តយុទ្ធសាស្រ្តអំពីកិច្ចការជនជាតិរបស់ខេត្ត។ តាមផែនការដែលគ្រោងទុក ខេត្ត Bac Giang ជាខេត្តមួយក្នុងចំណោមខេត្តទាំង០៦ នៃតំបន់សេដ្ឋកិច្ចមុខព្រួញ ដែលសេដ្ឋកិច្ចកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងខ្លា។ ផ្លែគូលែនជាកសិផលដ៏ពិសេសរបស់ខេត្ត ហើយបាននាំចេញទៅចំនួន៣០ ប្រទេស ក្នុងនោះមានប្រទេសកម្ពុជា ផងដែរ។

អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Bac Giang ជនវត្ថុអនុស្សាវរីយ៌ជាស្គរស្ពាន់ចំពោះឯកឧត្តមរដ្ឋមន្រ្តី ហ៊ុម ឆែម

ទូទាំងខេត្ត មានជនជាតិភាគតិចចំនួន២១ ជនជាតិ ដែលមានប្រជាជនប្រមាណ ២៤៥.០០០​ នាក់ ស្របយក១៤.៦% នៃជនជាតិទាំងអស់ ក្នុងនោះមានជនជាតិភាគតិចចំនួន០៧ ជនជាតិដូចជា៖ ជនជាតិចិន Dao Tay Nung San Diu Cao Lan និងជនជាតិ San Chi ហើយមានឃុំជនជាតិភាគតិចសរុប ប្រមាណ ១៨ឃុំ ជនជាតិ និងតំបន់ភ្នំ និងមានភូមិចំនួន៤០៧ ភូមិដែលជួបការលំបាក។ អាជ្ញាធរខេត្តតែងតែជួយគាំទ្រ និងជំរុញសេរីភាពក្នុងវិស័យសាសនា ក៏ប៉ុន្តែរាល់សកម្មភាពត្រូរស្ថិតក្នុងក្របខ័ណ្ឌច្បាប់។

ឯកឧត្តម រដ្ឋមន្រ្តី ក៏ជនវត្ថុអនុស្សាវរីយ៌ ចំពោះលោកអនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Bac Giang

បណ្តាឆ្នាំកន្លងមក បណ្តាគោលនយោបាយចំពោះជនជាតិរបស់បក្ស​ និងរដ្ឋវៀតណាម ដែល និងកំពុងបានអនុវត្តលើគ្រប់មុខសញ្ញា និងគ្រប់តំបន់ ដូចជាការជួយឧបត្ថម្ភសិស្សជនជាតិភាគតិច្ច ថែរក្សាសុខភាពប្រជាជន ផ្តល់ប័ណ្ណធានារាប់រងពុំគិតថ្លៃ គោលនយោបាយអំពីថវិកាសំរាប់គ្រួសារក្រីក្រនៅតំបន់ជួបការលំបាក ជួយឧបត្ថម្ភដីធ្លីសំរាប់ស្នាក់នៅ និងដីធ្លីសំរាប់ដាំដំណាំ ផ្តល់ទឹកស្អាត់ប្រើប្រាស់ កសាងហេដា្ឋរចនាសម្ព័ន្ធ និងជួយការដំាដើមឈើរ។

ទន្ទឹមនឹងគោលនយោបាយរបស់មជ្ឈឹម ខេត្ត Bac Giang​ ក៏មានគោលនយោបាយអាទិភាព ដើម្បីបង្កើនធនធានសំរាប់ឲ្យតំបន់ជនជាតិភាគតិច តាមរយះសកម្មភាពនេះក៏លើកកំពស់ជីវភាពស្មារតីរបស់ប្រជាជនកាន់តែបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម ហ៊ឹម ឆែម ជនវត្ថុអនុស្សាវរីយ៌ ជាក្រមាជនចំពោះអនុប្រធានគណះកម្មាធិការប្រជាជនខេត្ត

Bac Giang លោក Le Anh Duong និងភ្ញៀវជាច្រើន ដែលចូលរួមជំនួប

ជាការឆ្លើយតប ឯកឧត្តម ហ៊ឹម ឆែម ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្ត និងបណ្តាស្ថាប័នពាក់ព័ន្ធនៃខេត្ត Bac Giang ព្រមទាំងបានជនព័ត៌មានមួយចំនួនអំពីសកម្មភាពសំខាន់ៗនៃកិច្ចការជនជាតិ និងសាសនារបស់កម្ពុជា ផងដែរ។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាកម្ពុជា បានវាយតំលៃខ្ពស់នូវទំនាក់ទំនងវៀតណាម-កម្ពុជា និងសង្កត់ធ្ងន់ថា៖ ប្រទេសកម្ពុជា ពុំអាចភ្លេចបាននូវការជួយឧបត្ថម្ភរបស់ប្រទេសវៀតណាម ដែលបានជួយប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងចំណោមបណ្តាយុទ្ធជនដែលពលីជីវិតនៅប្រទេសកម្ពុជា ដែលមានរាប់រយនាក់នៅខេត្ត Bac Giang និងថ្លែងអំណរគុណចំពោះបណ្តាអ្នកម្តាយនៅខេត្ត Bac Giang បានប្រសូតឡើងបណ្តាវិរជនអង់អាច់ក្លាហាន។

ឯកឧត្តម ហឹមឆែម ក៏បានសង្កត់ធ្ងន់ថា៖ គ្មានកម្លាំងអមិត្តណាមួយអាចបំផ្លាញ់បានចំណងសាមគ្គីភាពនៃប្រទេសយើងទាំងពីរ។​ ប្រទេសទាំងពីរនឹងបន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការ រួមចំណែកពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីលើគ្រប់វិស័យ ក្នុងនោះមានកិច្ចការជនជាតិ និងសាសនា ផងដែរ៕


(បកប្រែដោយសំណាង)

(ប្រភពព័ត៌មាន: Bac giang .vn)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួមលើកទី៧៤
ផ្ទាំងគំនូរដ៏រស់រវើកអំពីការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម
វៀតណាមការពារអធិបតេយ្យភាពកោះសមុទ្រដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ
វៀតណាមប្រារព្ធវេទិកា «សម្លេងយុវជនវ័យក្មេង - សកម្មភាពរបស់សម្ព័ន្ធយុវជន»
គេហទំព័រ asianinsiders.com (ហុងកុង - ចិន)៖ ខឿនសេដ្ឋកិច្ចវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា