Trending now

គណៈប្រតិភូគណៈប្រតិបត្តិបក្សភាគនៃប្លុកស្ថាប័នមជ្ឈិមវៀតណាមអញ្ជើញជួបពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា

12:54 | 22/09/2019 (ហេង វុធ្ធី)

យុគសម័យ - នៅរសៀលថ្ងៃទី ២១ ខែកញ្ញា គណៈប្រតិភូគណៈប្រតិបត្តិនៃប្លុកស្ថាប័នមជ្ឈឹមវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារជាមួយគណៈប្រតិភូគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ។

លោក Pham Quang Thao អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិបក្សកុម្មុយនិស្តវៀតណាម និងឯកឧត្កម ឯក សំអុលសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍កណ្តាលនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលកម្ពុជា (រូបថត៖ vov.vn)

ថ្លែងក្នុងជំនួបនេះ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាដឹកនាំដោយឯកឧត្កម ឯក សំអុលសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍កណ្តាលនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិបត្តិបក្សភាគនៃប្លុកស្ថានប័នមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក Pham Quang Thao អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិបក្សកុម្មុយនិស្តវៀតណាម។ ឯកឧត្កម ឯក សំអុល បានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមក បានអនុវត្តតាមគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីជួយបង្កើតសន្តិភាពនិងនាំមកនូវវិបុលភាពនិងស្ថិរភាពសម្រាប់ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម ឯក សំអុលបានអះអាងទៀតថាការរស់រានមានជីវិតឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាដូច​សព្វថ្ងៃនេះគឺមានការរួមចំណែកដ៏សំខាន់ពីការជួយឧបត្ថម្ភគាំទ្រនិងការលះបង់ដ៏ថ្លៃថ្នូររបស់បក្សកុម្មុយនិស្ត វៀតណាមនិងប្រជាជនវៀតណាមផងដែរ។ ឯកឧត្តម ឯក សំអុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភយ៉ាងកក់ក្តៅរបស់វៀតណាមចំពោះប្រទេសកម្ពុជា ដោយបានបង្ហាញនូវបំណងចង់ឲ្យទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅថែមទៀតផងដែរ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ vov.vn)

រីឯខ្លូនវិញ លោក Pham Quang Thao បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជានាពេលកន្លងមក ដោយសម្តែងនូវក្តីរីករាយសោមន្សយ៉ាងខ្លាំងនៅពេលបានឃើញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបាននាំមកនូវភាពរុងរឿងសុភមង្គលដល់ប្រជាជន ដើម្បីសន្តិភាពនិងវិបុលភាពសម្រាប់ប្រទេសជាតិ។ លោក Pham Quang Thao បានសម្តែងនូវគោលបំណងចង់ឲ្យបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ ក៏ដូចជានាំប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍដ៏រឹងមាំនិងមានស្ថេរភាពផងដែរ៕


(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់