Trending now

គណៈប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនាកាសែតកងទ័ពប្រជាជនវៀតណាម

19:25 | 21/11/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២០ ខែវិច្ឆិកា គណៈប្រតិភូមន្ត្រីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាបានទៅទស្សនាកាសែតកងទ័ពប្រជាជនវៀតណាម។

ទិដ្ឋភាណនៃជំនួប (រូបថត៖ qdnd.vn)

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនបានណែនាំអំពីប្រវតិ្តសាស្រ្តមួយចំនួនក្នុងក្នុងការកសាងនិងអភិវឌ្ឍន៍នៃកាសែតកងទ័ពប្រជាជនអស់រយៈពេល ៦៩ ឆ្នាំកន្លងទៅ ក៏ដូចជាភារកិច្ចនិងសមិទ្ធិផលនានារបស់កាសែតនេះនាពេលថ្មីៗនេះ។​ ទន្ទឹមនឹងនេះ កាសែតកងទ័ពប្រជាជនបានអះអាងបន្តសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីកិច្ចការប្រទេសនានានិងកិច្ចការបរទេសផ្នែកយោធានៃប្រទេសទាំងពីរ ក៏ដូចជាអំពីទំនាក់ទំនងរវាងប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជាផងដែរ។

គណៈប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនាកាសែតកងទ័ពប្រជាជនវៀតណាម (រូបថត៖ qdnd.vn)

គណៈប្រតិភូមន្ត្រីសារព័ត៌មានក្រសួងព័ត៌មានកម្ពុជានិងកាសែតកងទ័ពប្រជាជនវៀតណាមបានផ្លាស់ប្តូរអំពីជំនាញខាងសារព័ត៌មាន ជាពិសេសការឃោសនានៅក្នុងយុគសម័យនៃការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានយ៉ាងឆាប់រហ័សដូចសព្វថ្ងៃ។ លោក តីម៉ាលី អនុរដ្ឋលេខាធិកានៃក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈប្រតិភូកម្ពុជា បានថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះកាសែតកងទ័ពប្រជាជនវៀតណាម ដែលបានចែករំលែកខ្លឹមសារនិងបទពិសោធន៍ល្អៗជាច្រើនក្នុងសកម្មភាពសារព័ត៌មានទាំងនេះ។ តាមរយៈខ្លឹមសារនៃការផ្លាស់ប្តូរនេះ មន្រ្តីភាគីខាងកម្ពុជាទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃជាច្រើនក្នុងកិច្ចការសារព័ត៌មានបែបទំនើបផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: qdnd.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន