Trending now

គណៈប្រតិភូកងទ័ពជើងទឹកវៀតណាមចូលជួបសម្តែងការគួរសមជាមួយបញ្ជាការមូលដ្ឋានទ័ពជើងទឹកកម្ពុជា

23:23 | 16/09/2019 (ហេង វុធ្ធី)

នាថ្ងៃទី ១៣ ខែកញ្ញា បន្ទាប់ពីបញ្ចប់ការយាមល្បាតរួមគ្នាលើកទី ៥៦ គណៈប្រតិភូកម្មាភិបាលនិងនាវិកនៃនាវាលេខ ២៦៥ តំបន់ ៥ កងទ័ពជើងទឹកវៀតណាមដឹកនាំដោយលោកវរនាវីឯក Ta Quang Nam មេបញ្ជាការរង នាយសេនាធិការតំបន់ ៥ កង​ទ័ព​ជើង​ទឹក​បានអញ្ជើញទៅសួរសុខទុក្ខនិងជួបសំដែងការគួរសមជាមួយបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។

ពិធីទទួលស្វាគមន៍គណៈប្រតិភូតំបន់សមុទ្រលេខ ៥ នៃកងទ័ពជើងទឹកវៀតណាម

លោកឧត្ដមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកខេមរភូមិន្ទកម្ពុជាបានទទួលស្វាគមន៍និងធ្វើការជាមួយគណៈប្រតិភូកងទ័ពជើងទឹកវៀតណាម។

នៅក្នុងជំនួប ភាគីទាំងពីរបានអះអាងថា ការយាមល្បាតរួមគ្នាលើកទី ៥៦ លើតំបន់សមុទ្រជាប់ព្រំដែនរវាងវៀតណាមនិងកម្ពុជានៃកងនាវានៃប្រទេសទាំងពីរប្រកបដោយជោគជ័យ។

គណៈប្រតិភូតំបន់ ៥ នៃកងទ័ពជើងទឹកវៀតណាមបានប្រគល់អំណោយជូនបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា

ថ្លែងនៅក្នុងជំនួប លោកឧត្តមនាវីឯក អ៊ុក សីហា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូកងទ័ពជើងទឹកវៀតណាមមានសារៈសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ គណៈប្រតិភូតំបន់សមុទ្រលេខ ៥ នៃកងទ័ពជើងទឹកវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងព្រះសីហនុ និងអុជធូបគោរពវិញ្ញាណក្ខន្ធនៅស្ដូបអនុស្សាវរីយ៍កងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្រុងព្រះសីហនុនិងជួបសំណេះសំណាលជាមួយបណ្ដានាវិកកម្ពុជាដែលចូលរួមការយាមល្បាតលើកនេះ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kh.qdnd.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់