Trending now

ខេត្តដាកឡាក់ (វៀតណាម) អនុវត្តកិច្ចសហប្រតិបត្តិការអប់រំនិងបណ្តុះបណ្តាលជាមួយខេត្តមណ្ឌលគីរី (កម្ពុជា)

23:18 | 10/09/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៩ ខែកញ្ញា នៅខេត្តមណ្ឌលគីរី (ព្រះរាជាណាចក្រកម្ពុជា) ក្រុមការងារខេត្ត Dak Lak បានពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគីរីលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលក្នុងចន្លោះដំណាក់កាលឆ្នាំ ២០១៩-២០២៣ ។

លោក Pham Dang Khoa នាយកមន្ត្រីអប់រំនិងបណ្តុះបណ្តាលខេត្តដាកឡាក់ និង លោក Tim Sangvat នាយកមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគីរី (រូបថត៖ giaoducthoidai.vn)

តាមសំណើរររបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគីរីក្នុងស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាយូរអង្វែងរវាងភាគីទាំងពីរ នាពេលខាងមុខនេះខេត្តដាក់ឡាក់នឹងជួយឧបត្ថម្ភគាំទ្រជូនខេត្តមណ្ឌលគីរីក្នុងការបណ្តុះបណ្តាលនិស្សិតខេត្តរបស់ប្រទេសមិត្តឱ្យទៅជំនាញវិជ្ជាជីវៈនៅខេត្តដាកឡាក់ (វៀតណាម) រួមទាំងផ្តោតលើវិស័យកសិកម្ម អគ្គិសនីនិងបច្ចេកវិទ្យាព័ត៌មានជាដើម។

ទិដ្ឋភាពនៃជំនួប (រូបថត៖ giaoducthoidai.vn)

ភាគីទាំងពីរក៏បានផ្លាស់ប្តូរព័ត៌មានជាបឋមស្តីពីការជ្រើសរើសនិស្សិតឱ្យទៅរៀនវិជ្ជាជីវៈនៅខេត្តដាកឡាក់ ដោយចំណាយពេលវេលាជួយនិស្សិតខេត្តមណ្ឌលគីរីរៀនភាសាវៀតណាមមុនពេលសិក្សាជំនាញវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះដែរ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តមណ្ឌលគីរីក្រុមការងារខេត្តដាកឡាក់បានទៅទស្សនាវិទ្យាល័យហ៊ុនសែនដែលជាវិទ្យាល័យធំជាងគេមួយនៅខេត្តមណ្ឌលគីរីផងដែរ៕


(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម