Trending now

ខេត្ត Tay Ninh ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា

10:44 | 21/01/2020 (ហេង វុធ្ធ)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២០ នាថ្ងៃទី ១៩ មករា ប្រតិភូនៃខេត្តមួយចំនួនដូចជា ខេត្តព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង កំពង់ចាម និងឧត្តរមានជ័យបានធ្វើទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Tay Ninh ។

លោក Pham Van Tan ទទួលអំណោយពីថ្នាក់ដឹកនាំបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vnanet.vn)

ថ្លែងក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan មានប្រសាសន៍ថា ឆ្នាំ ២០១៩ Tay Ninh ទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន គោលដៅសេដ្ឋកិច្ចសង្គមទាំងអស់បានសំរេចលើសផែនការ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តស្វាយរៀង ព្រៃវែងត្បូងឃ្មុំ និងកំពង់ ចាមត្រូវបានអនុវត្តលើគ្រប់វិស័យ និងទទួលបានលទ្ធផលខ្ពស់។

លោក Pham Van Tan ជឿជាក់ថា ឆ្នាំ២០២០នេះ ជាមួយប្រពៃណីសាមគ្គីភាព មិត្តភាព បណ្តាកម្មវិធីសហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរក្នុងស្មារតីសមភាព ការជួយគាំទ្រគ្នាទៅវិញទៅមក ការពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរនឹងបន្តមានស្ថិរភាព និងរីកច្រើនថែមទៀត។

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: kh.qdnd.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ