Trending now

ការជួយគាំទ្រសហគមន៍ប្រជាជនដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

13:39 | 30/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - បណ្តាសកម្មភាពដើម្បីអបអរខួប ៧៥ ឆ្នាំនៃទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២០) ថ្ងៃទី២៩ ខែសីហា ស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងគណៈកម្មការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមនៅព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទៅកាន់ច្រកទ្វារអន្តរជាតិ Tinh Bien (ខេត្ត An Giang) ដើម្បីទទួលគ្រឿងឧបភោគនិងបរិភោគ បរិក្ខារនិងសម្ភាៈពេទ្យ រួមមាន៖ អង្ករ ម៉ាស់និងទឹកថ្នាំសំលាប់មេរោគដែលជាអំណោយពីគណៈកម្មាធិការបក្សទីក្រុង អាជ្ញាធរនិងប្រជាជននៃទីក្រុង Can Tho ដែលជួយគាំទ្រដល់គ្រួសារប្រជាជនដើមកំណើតវៀតណាម នៅកម្ពុជា ក្នុងស្ថានភាពលំបាកដែលកំពុងរងផលប៉ះពាល់យ៉ាងអវិជ្ជមានដោយការរីករាលដាលនៃជំងឺ Covid-19 ។

នៅថ្ងៃទី ២៩ ខែសីហា ស្ថានអគ្គកុងស៊ុលបានបញ្ជូនអង្ករជិត ៣ តោន ជូនដល់ប្រជាជនក្រីក្រ នៅក្នុងតំបន់។ (រូបថត៖ VOV)

លើសពីនេះក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលក៏បានទទួលការចូលរួមវិភាគទាននិងការជួយឧបត្ថម្ភពីសប្បុរសជនក្នុងសហគមន៍ប្រជាជនដើមកំណើតវៀតណាម នៅកម្ពុជាផងដែរ។

ចំនួនអង្ករសរុបដែលទទួលបានក្នុងលើកនេះគឺ ១០ តោន ម៉ាស់ជាង ៣,០០០ និងទឹកថ្នាំសំលាប់មេរោគចំនួន ៣,០០០ ដប។(រូបថត៖ VOV

ចំនួនអង្ករសរុបដែលទទួលបានក្នុងលើកនេះគឺ ១០ តោន ម៉ាស់ជាង ៣,០០០ និងទឹកថ្នាំសំលាប់មេរោគចំនួន ៣,០០០ ដប។ អំណោយខាងលើត្រូវបានគេរំពឹងថា នឹងចែកជូនដល់ប្រជាជនដើមកំណើតវៀតណាមចំនួន ៤០០ គ្រួសារនិងប្រជាជនកម្ពុជា ១០០ គ្រួសារ។ នៅក្នុងថ្ងៃដដែលនោះ ស្ថានអគ្គកុងស៊ុលបានបញ្ជូនអង្ករជិត ៣ តោនទៅដល់គណៈកម្មការប្រតិបត្តិនៃសមាគមន៍ខ្មែរ - វៀតណាម នៅខេត្តចំនួន ៣ គឺខេត្តតាកែវ ខេត្តកែប និងខេត្តកំពត ហើយបានប្រគល់ភ្លាមៗដល់ប្រជាជន​មានស្ថានភាពលំបាកក្នុងតំបន់។ តាមការគ្រោងទុក ស្ថានអគ្គកុងស៊ុលនឹងបន្តប្រគល់អំណោយដែលនៅសល់ជូនគណៈកម្មការប្រតិបត្តិសមាគមន៍ខ្មែរ -វៀតណាមនៅខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺនិងខេត្តកោះកុង ឲ្យ បានឆាប់ៗ នាពេលខាងមុខនេះ។ឥ

អ្នកតំណាងនៃទីក្រុង Can Tho បានប្រគល់អំណោយដល់ប្រជាជនដើមកំណើតវៀតណាម។ (រូបថត៖ VOV)

ប្រឈមមុខនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 ជីវិតរបស់សហគមន៍ប្រជាជនដើមកំណើតវៀតណាម នៅកម្ពុជាកំពុងប្រឈមនឹងការលំបាកនិងឧបសគ្គជាច្រើន។ ដោយមានបាវចនាថា“មិនទុកចោលនរណាម្នាក់នៅខាងខ្នងក្រោយ” ការជួយគាំទ្របងប្អូនប្រជាជនដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ក្នុងស្ថានភាពរាតត្បាត នាពេលបច្ចុប្បន្នគឺមានភាពចាំបាច់ណាស់ដែលបង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះសហគមន៍អាណិកជនវៀតណាម នៅបរទេសដែលជួយអោយប្រជាជនមានអារម្មណ៍ថា មានសុវត្ថិភាពនិងស្ថេរភាពក្នុងជីវិត ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ