Trending now

ក្រសួងសុខាភិបាលនិងមិត្តហ្វូន សហការគ្នាលើបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យសុខាភិបាល

13:28 | 30/06/2020 (សរុបដោយ ហេង វុធ្ធ)

ក្រុមហ៊ុនមិត្តហ្វូននឹងដាក់ឲ្យដំណើរ ការនូវកម្មវិធីបច្ចេកវិទ្យា ព័ត៌មានវិទ្យានិងដំណោះស្រាយ ICT ជាច្រើនទៀតនៅក្នុងវិស័យសុខាភិបាល ។ នៅ ព្រឹក ថ្ងៃទី ២៩ ខែមិថុនា នាទីស្តីការក្រសួងសុខាភិបាលក្រសួងសុខាភិបាល​និងក្រុម​ហ៊ុន​មិត្តហ្វូនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)លើ​វិស័យ​​បច្ចេកវិទ្យាព័ត៌មានវិទ្យា។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួង​សុខា​ភិ​បាលនិងលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន ចុះហត្ថលេខាលើ MOU

អនុស្សារណៈយោគយល់នេះមានគោលបំណងបើកឱកាសនិងសក្តានុពលក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃបច្ចេកវិទ្យាសុខា ភិបាល(HealthTech)ឆ្ពោះទៅរកការធ្វើឱ្យ​ប្រ​សើ​រ​ឡើងនូវវិស័យសុខាភិបាលក្នុង​ប្រទេសកម្ពុជាដែលលើកកម្ពស់​ធនធានវេជ្ជសា​ស្រ្ត​និង​កែលម្អសេវាសុខភាពសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ។

មិត្តហ្វូននិងក្រសួងសុខាភិបាលបានយល់ព្រមដាក់ពង្រាយវិសាលភាពការ​ងា​រ​ជាក់​លាក់​ដូចជាការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធកម្មវិធីបច្ចេកវិទ្យាសុខាភិបាលតាមអនឡា​ញ​ ដែលជាការតភ្ជាប់រវាងរដ្ឋាភិបាលនិងក្រសួងសុខាភិបាលជាមួយប្រជាជនលើការផ្តល់ដំបូន្មានអំពីការថែទាំសុខភាពនិងធ្វើបច្ចុប្បន្នភាពស្ថានភាពជំងឺនៅទូទាំងប្រទេស។ការអនុវត្តប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអ៊ីន ធឺណិតនិងប្រព័ន្ធវីដេអូខនហ្វ្រេនសម្រាប់ ២៥ រាជ​ធានី – ខេត្ត ដើម្បីដំណើរការប្រព័ន្ធថែទាំសុខភាពពីចម្ងាយដោយ​រលូននិងល្បឿន​លឿន។ ការអនុវត្តប្រព័ន្ធ TeleHealth System និងកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្សេង​ៗទៀតដើម្បីបំពាក់ជូនប្រជាជននូវចំណេះដឹងអំពីវិធានការ ការថែទាំសុខភាព​និង​វិធានការការពារជំងឺទូទៅ។

ការដាក់ពង្រាយលេខទូរសព្ទ័បន្ទាន់សំរាប់ ២៥ រាជធានី – ខេត្តដើម្បីភ្ជាប់វេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលជាមួយប្រជាជន​ដែលមាន​តម្រូវ​ការ​។ សហប្រតិបត្តិការបង្កើតលេខកូដខ្លីសម្រាប់ទទួលមូលនិធិដែលមានភាពងាយស្រួល ដូចជាក្នុងស្ថានភាពនៃជំងឺរាតត្បាត Covid-19 ឬជំងឺផ្សេងៗទៀត។ ការផ្តល់ជូននេះ​មិនត្រូវបានកំណត់ចំពោះសេវាកម្មដំណោះស្រាយឌីជីថលផ្សេងៗទៀតឡើយ។

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ “ជាមួយ​​នឹងទស្សនៈរបស់យើងក្នុងនាមជាប្រតិបត្តិករ អ្នកយកចិត្តទុកដាក់និងច្នៃ​ប្រឌិត​ខ្ពស់” ក្រុមហ៊ុនមិត្តហ្វូនបានយកចិត្តទុកដាក់ចំពោះអតិថិជន​ក៏ដូចជាប្រជាជនកម្ពុជា​ទាំង​អស់ផងដែរ​។

ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតCovid-19ក្រុមហ៊ុនមិត្តហ្វូនបានចូល​រួម​ជាមួ​យ​រាជ​រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធផ្សេងៗ និងប្រជាជនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាមួយនឹងសកម្មភាពជាច្រើនរួមមាន ការឧបត្ថម្ភមូលនិធិជំងឺ Covid-19, ប្រព័ន្ធវីដេអូខនហ្វ្រេន, អ៊ិនធឺណិតឥតគិតថ្លៃ -ល-។ជាមួយនឹងភាពជាដៃគូ​យុទ្ធសាស្ត្រ​នេះយើងរំពឹងទុកថាមិត្តហ្វូននឹងបន្តការប្រើប្រាស់បច្ចេកវិទ្យានិង​ដំណោះស្រាយ​អាយ​ស៊ីធី​ដើម្បីពង្រឹងប្រតិបត្តិការនិងប្រសិទ្ធភាពរបស់ក្រសួង​សុខាភិបាលនិងនាំ​ប្រជាជន​ឆ្ពោះ​ទៅរកជីវិតប្រសើរឡើងជាងមុន”។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួង​សុខា​ភិ​បាលនិងលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន ចុះហត្ថលេខាលើ MOU

លោកបានបន្ថែមទៀតថា៖«មិត្តហ្វូនមានទំនុកចិត្តជាប្រតិបត្តិករមានកំណត់មួយ ដែល​អាច​អនុវត្តលើគម្រោងនេះបានដោយ សារតែបទពិសោធន៍របស់ខ្លួនដែល​បានដាក់​ពង្រាយ​គម្រោងទាំងនេះនៅក្នុងប្រទេសចំនួន ១០ ផ្សេងៗទៀតនៅទូទាំងពិភព លោក​រួចជាស្រេច និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញធំជាងគេបំផុតនៅ​ក្នុងប្រទេសកម្ពុជា​ដែល​មានស្ថានីយ៍អង់តែន​ជាង ១១.០០០ ស្ថានីយ៍ ខ្សែកាប ២៣.០០០ គីឡូម៉ែតដែលគ្រប​ដណ្តប់​លើតំបន់លំនៅដ្ឋានទាំងអស់។

មិត្តហ្វូនក៏ជាអ្នកត្រួសត្រាយក្នុង​ការនាំយក​បច្ចេកវិ​ទ្យា​ទៅគ្រប់អង្គភាព អាជីវកម្ម ក្រុមគ្រួសារ និងអ្នករាល់គ្នាផងដែរ។ ដោយផ្តើម​ពីបច្ចេកវិទ្យា 3G, 4G ទៅ 5G និង FTTx Ultra-Wide Fiber Cable ទីក្រុងឆ្លាតវៃ ដំណោះស្រាយរដ្ឋាភិបាលអេឡិចត្រូនិក បំលាស់ប្តូរឌីជីថលសម្រាប់អាជីវកម្ម សហ​គម​ន៍ និងសង្គមទាំងមូល”។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួង​សុខា​ភិ​បាល​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនមិត្តហ្វូន​ដែលបានចូលរួម​ចំណែក​ក្នុងវិស័យសុខាភិបាលក្នុងកំឡុងពេលជំងឺCovid-19 រាតត្បាត និង​គ្រប់​កាលៈ​​ទេសៈទាំងអស់។ លោកស្រីបានដាក់ក្តីរំពឹងខ្ពស់សម្រាប់ក្រុមហ៊ុនមិត្តហ្វូនដើម្បីអនុវត្តកម្មវិធីបច្ចេកវិទ្យា ព័ត៌​មានវិទ្យានិងដំណោះស្រាយ ICT ដោយជោគជ័យសម្រាប់ក្រសួង​សុខាភិបាល​ជា​ពិសេសនិងសម្រាប់ប្រទេសកម្ពុជាទូទៅ។លើសពីនេះលោកជំស្រីរំពឹងថាក្រុមហ៊ុន​មិត្ត​ហ្វូននឹងបន្តផ្តល់ដំណោះស្រាយកាន់តែច្រើនថែមទៀតដើម្បីអនុវត្តនាពេលអនាគត៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់