Trending now

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកួវូដ១៩ (Covid-19)

05:56 | 14/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - UNDP បានប្រគល់ម៉ាស់វេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ចំនួន ២ ម៉ឺនសន្លឹកដល់ក្រសួងសុខាភិបាលវៀតណាម ដើម្បីជួយការពារបុគ្គលិកសុខាភិបាលនៅជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរាតត្បាតកូវីដ១៩ (Covid-19)។

ពិធីប្រគល់ម៉ាស់វេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ចំនួន ២ ម៉ឺនសន្លឹករបស់ UNDP ដល់ក្រសួងសុខាភិបាលវៀតណាម ដើម្បីជួយការពារបុគ្គលិកសុខាភិបាលនៅជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរាតត្បាតកូវីដ១៩ (រូបថត៖ UNDP)

នាថ្ងៃទី ១២ ខែមេសា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រគល់ម៉ាស់វេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ចំនួន ២ ម៉ឺនសន្លឹកដល់ក្រសួងសុខាភិបាលវៀតណាម ដើម្បីជួយការពារបុគ្គលិកសុខាភិបាលនៅជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ។

នេះគឺជាផ្នែកមួយនៃការគាំទ្ររបស់ UNDP ចំពោះរដ្ឋាភិបាលវៀតណាមក្នុងការខិតខំប្រឹងប្រែងបង្ការនិងស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ។ ថ្លែងមតិ ក្នុងពិធីប្រគល់នេះ លោកស្រី Caitlin Wiesen តំណាង UNDP ប្រចាំប្រទេសវៀតណាម បានអបអរសាទរចំពោះជោគជ័យរបស់វៀតណាមនិងវិស័យសុខាភិបាលនិយាយដោយឡែកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដែលមានអ្នកជំងឺជាងពាក់កណ្តាលបានជាសះស្បើយទាំងស្រុងផងដែរ។

លោកស្រី Wiesen បានអះអាងថា ការប្តេជ្ញាចិត្តរបស់ UNDP ក្នុងការគាំទ្រវៀតណាមស្តីពីការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ក្នុងរយៈពេលកន្លងមក ហើយការកៀរគរសង្គមនិងរដ្ឋាភិបាលទាំងមូលក្នុងការងារទប់ទល់និងជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លង កាត់បន្ថយហានិភ័យ និងផលវិបាកសម្រាប់ប្រជាជននិងខឿនសេដ្ឋកិច្ចដែលងាយរងគ្រោះផងដែរ។

ក្នុងរយៈពេលវែង UNDP នឹងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយឲ្យវៀតណាមបង្ការនិងគ្រប់គ្រងវិបត្តិនានា ដែលស្រដៀងគ្នាដូច្នេះ។ ក្នុងឱកាសនេះ UNDP បានសហការជាមួយក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក (WHO) បើកយុទ្ធនាការឃោសនា “ផ្សព្វផ្សាយសារ - កុំអោយអ្នកណានៅសេសសល់ពីក្រោយខ្នងឡើយ” ដោយឆ្ពោះទៅដើម្បីជនជាតិភាគតិចនិងជនពិការ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់