Trending now

កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមដែលជាសមាជិកសភាវ័យក្មេង

14:43 | 11/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅកម្ពុជាបានឱ្យដឹងថា នៅក្នុងក្របខ័ណ្ឌមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) ដែលមានប្រធានបទ ““ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតបយ៉ាងសកម្ម” បានធ្វើឡើង តាមរយៈប្រពន្ធ័វីដេអូ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញានេះ សម្តេច ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសវៀតណាមក្នុងការលើកកម្ពស់តួនាទីរបស់សមាជិកសភាវ័យក្មេងរបស់ AIPA ។

សម្តេច ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា “ រដ្ឋសភានៃ​ព្រះរាជាណាចក្រកម្ពុជាគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំងដល់សមាជិកសភាវ័យក្មេងរបស់ AIPA ឱ្យចូលរួមរាល់កិច្ចប្រជុំរបស់ AIPA និង​ជាមួយយុវជនអាស៊ាន។ បច្ចុប្បន្ន​នេះ យុវជនជំនាន់ក្រោយ​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិនិងកសាងសហគមន៍អាស៊ានដែលកាន់តែរីកចម្រើននិងវិបុលភាព។ ”

នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ២ របស់មហាសន្និបាត AIPA លើកទី ៤១ ដោយរាយការណ៍អំពីលទ្ធផលនៃ​កិច្ចប្រជុំ​ក្រៅផ្លូវការ​សមាជិក​សភាវ័យក្មេង AIPA លោកប្រធាន​ក្រុម​ប្រតិភូ​សមាជិក​សភាវ័យក្មេង​វៀតណាម Le Quoc Phong បាននិយាយថា កិច្ចប្រជុំ​នេះ ត្រូវបានធ្វើឡើងក្នុងស្មារតីមិត្តភាព បង្រួបបង្រួម​និងកិច្ច​សហប្រតិបត្តិការ​​របស់អាស៊ាន។

ដោយវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋសភាវៀតណាមក្នុងការរៀបចំកិច្ចប្រជុំសមាជិកសភាវ័យក្មេង AIPA អ្នកតំណាង​អញ្ជើញ​ចូលរួមបាននិយាយថា​ កិច្ចប្រជុំនេះ​គឺជា​សញ្ញាសំគាល់​ប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងការបង្កើតយន្តការនូវការរៀបចំកិច្ចប្រជុំនិងពិភាក្សា​សម្រាប់សមាជិកសភាវ័យក្មេង AIPA ។ ​កិច្ចប្រជុំនេះ​បាន​បញ្ជាក់យ៉ាងច្បាស់ពីតួនាទីនិងការចូលរួមចំណែកដ៏សំខាន់របស់យុវជននិយាយរួម និងសមាជិកសភាវ័យក្មេង​និយាយដោយ​ឡែកក្នុង​ការចូលរួមក្នុងដំណើរការបង្កើតគោលនយោបាយអភិវឌ្ឍន៍ជាតិតាមរយៈការគិតប្រកបដោយច្នៃប្រឌិត។

កិច្ចប្រជុំបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​សមាជិកសភា​វ័យក្មេងរបស់ AIPA និងវេទិកាយុវជន​អាស៊ាន​ក្នុងការអនុវត្ត​កម្មវិធីសកម្មភាពយុវជនអាស៊ាន ២០១៦-២០២០ និងបណ្តា​ឆ្នាំ​ខាងមុខ។

កិច្ចប្រជុំក៏បានគាំទ្រនិងស្វាគមន៍គំនិតផ្តួចផ្តើមរបស់រដ្ឋសភាវៀតណាមស្តីពីកិច្ចប្រជុំសមាជិកសភាវ័យក្មេង AIPA ដែលនឹង​ធ្វើឡើង​ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA ។ ជាមួយគ្នានេះ​ ប្រតិភូ​បាន​ព្រមព្រៀងអំពីការបង្កើតគណៈកម្មាធិការពិសេសមួយ រួមមាន​លេខាធិការដ្ឋានជាតិជាសមាជិក AIPA សម្របសម្រួល​ជាមួយលេខាធិការដ្ឋាន AIPA ដើម្បី​រៀបចំសេចក្តីព្រាងបែបបទ​នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងសម្រាប់ការអនុម័តក្នុងកំឡុងពេលដែលមានមហាសន្និបាត AIPA បន្ទាប់។

សភាជាសមាជិកAIPA បានឯកភាពលើខ្លឹមសារមួយចំនួននៃ​របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជិកសភាស្ត្រីរបស់ AIPA ។ កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ​ គណៈកម្មាធិការ​សេដ្ឋកិច្ច​គណៈកម្មាធិការសង្គម គណៈកម្មាធិការ​រៀបចំ​កិច្ចប្រជុំក្រៅផ្លូវការ​របស់សមាជិកសភាវ័យក្មេង AIPA ។

ថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី ២នៃមហាសន្និបាត AIPA លើកទី ៤១ សមាជិកសភា ​ AIPA បានសម្តែងថា​ ក្នុង​បរិបទនៃការរីករាល​ដាលដ៏ស្មុគស្មាញនៃការឆ្លងមេរោគ COVID-១៩ រដ្ឋសភាវៀតណាម​បានផ្លាស់ប្តូររបៀបរៀបចំ​ការប្រជុំយ៉ាងសកម្ម។ ការប្រជុំ​តាម​រយៈ ប្រព័ន្ធវីដេអូ ដែល​បង្ហាញពីភាពបត់បែន​និង​ទំនួលខុសត្រូវរបស់​ប្រទេសម្ចាស់ផ្ទះវៀតណាម ក្នុងការរៀបចំ​មហាសន្និបាត AIPA លើកទី ៤១ ប្រកបដោយការស្ទាត់ជំនាញនិងហ្មត់ចត់។

ក្នុងស្មារតីមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តសមាជិក​សភា​ AIPA បានឯកភាពខ្ពស់លើខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម។ នៅចុងបញ្ចប់នៃសម័យប្រជុំពេញអង្គលើកទី ២ លោកស្រី ប្រធានរដ្ឋ​សភា Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA លើកទី៤១ បានប្រកាសអនុម័តសេចក្តីថ្លែងការណ៍រួមនៃមហាសន្និបាត AIPA លើកទី ៤១ ។ ប្រធានប្រភិភូសភាជាសមាជិក AIPA បានចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍រួម ដោយហត្ថលេខាអេឡិចត្រូនិក./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"