Trending now

កម្ពុជា-វៀតណាមត្រូវការពេលវេលាដើម្បីសិក្សាលម្អិតលើគម្រោងតភ្ជាប់ផ្លូវដែកនិងផ្លូវល្បឿនលឿន

11:49 | 29/11/2020 (សរុបដោយ ហេង វុធ្ធ)

អ្នកនាំពាក្យក្រសួងសាធាណការ និងដឹកជញ្ជូនបានឱ្យដឹងថា តាមផែនការប្រទេសកម្ពុជា និងវៀតណាមនឹងមានគម្រោងតភ្ជាប់ផ្លូវដែក និងផ្លូវល្បឿនឆ្លងកាត់​ព្រំដែននៃប្រទេសទំាងនាពេលខាងមុខនេះ ប៉ុន្តែផែនការនេះទាមទាឱ្យមានពេលវេលាយូបន្ថែមទៀត ដើម្បីពិភាក្សា។

រ៉ឺម៉កម៉ូតូជិះឆ្លងកាត់ច្រកព្រំដែនបាវិត ខេត្តស្វាយរៀង នាពេលកន្លងមក។ ​

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់គេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា ផែនការនៃការតភ្ជាប់ផ្លូវដែក និងផ្លូវល្បឿនលឿនេះ ឆ្លងកាត់ព្រំដែននេះ តម្រូវឱ្យមានការសិក្សាលំអិតបន្ថែមទៀត ខណៈវៀមណាម ក៏បង្ហាញពីឆន្ទះក្នុងការតភ្ជាប់នេះផងដែរ។

លោកថ្លែងថា “យើងត្រូវការសិក្សាពីផែនការលម្អិត និងពិភាក្សាជាមួយភាគីវៀតណាម បន្ថែមទៀត ជាមួយគ្នានេះភាគីវៀណាម ក៏បានស្នើសុំឱ្យមានការភាក្សាបន្ថែមទៀតផងដែរថា តើយើងតភ្ជាប់ផ្លូវល្បឿន យើងតនៅកន្លែងណា ហើយផ្លូវដែក យើងតភ្ជាប់នៅកន្លែងណា ព្រោះការងារនេះ យើងត្រូវធ្វើទាំងសងខាង”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំទ្វេភាគីស្ដីពី ការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម កាលពីពេលថ្មីៗនេះឱ្យដឹងថា ប្រទេសវៀតណាមបាន និងកំពុងសិក្សាគម្រោងតភ្ជាប់ផ្លូវល្បឿន និងផ្លូវដែកនេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះ ឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។

លោកបញ្ជាក់ថា “កម្ពុជាបាននិងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាទៅកាន់ច្រកទ្វារព្រំដែន”។

តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបញ្ជាក់ទៀតថា ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាម ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់ខ្លួនផងដែរ ដោយហេតុថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕


(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: propertyarea.asia/postkhmer)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ