Trending now

កម្ពុជា-វៀតណាម សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ បង្រ្កាបគ្រឿងញៀនតាមបន្ទាត់ព្រំដែន ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត

09:21 | 27/02/2020 (សរុបដោយ ហេង វុធ្ធ)

នៅក្នុងកិច្ចជំនួបទ្វេភាគីរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯកបម្រុង ឡេ គ្វីវឿង (Le Quy Vuong) អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគីឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯកបម្រុង ឡេ គ្វីវឿង (Le Quy Vuong) អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ Freshnews)

ភាគីទាំងពីរ បានបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះដើម្បីឲ្យការបង្រ្កាបនូវបទល្មើសនេះ មានប្រសិទ្ធភាពបន្ថែមទៀតនោះ ត្រូវធ្វើការទំនាក់ទំនងគ្នា ឲ្យបានញឹកញាប់ និងឲ្យបានលឿនបំផុត ដើម្បីកុំឲ្យប៉ះពាល់ ដល់ការរស់នៅរវាងប្រជាជននៃប្រទេសទាំងពីរ នៅតាមខ្សែបន្ទាត់ព្រំដែននោះ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នាពេលកន្លងទៅកងកម្លាំងនគរបាល នៃប្រទេសទាំងពីរ បានធ្វើការបង្រ្កាបរឹបអូស និងឃាត់ខ្លួនជនសង្ស័យ ករណីគ្រឿងញៀនបានយ៉ាងច្រើនផងដែរ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពនោះ។

យ៉ាងណាក្តី សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ បើទោះបីបញ្ហាសកល នៃគ្រឿងញៀនមិនទាន់ធ្លាក់ចុះក្តី ក៏កម្ពុជានៅតែប្តេជ្ញាខ្ពស់ ចំពោះការទប់ស្កាត់ និងបង្រ្កាបនូវគ្រឿងញៀននេះជាដរាប។

ទិដ្ឋភាពនៃជំនួប (រូបថត៖ Freshnews)

ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ភាគីទាំងពីរកម្ពុជា-វៀតណាម ក៏សន្យាថា នឹងខិតខំធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗទៀតផងដែរ។

ក្រោយជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ឡេ គ្វីវឿង អនុរដ្ឋមន្រ្តីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ប្តេជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការបង្រកាបបទល្មើសគ្រប់ប្រភេទ ជាពិសេស កិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនជាមួយភាគីវៀតណាមឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តមបានបន្តថា ភាគីបានដំណើរការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់អស់រយៈពេល២ឆ្នាំមកហើយ និងបានបង្រាប ព្រមទាំងរឹបអូសគ្រឿងញៀនជាច្រើន និងបានបញ្ជូនអ្នកពាក់ព័ន្ធទៅតុលាការផងដែរ។ ឯកឧត្តមបានបញ្ជាក់បន្តថា ទោះបីនិន្នាការគ្រឿងញៀនជាសកល មិនទាន់មានការធូរស្រាលក៏ដោយ ប៉ុន្តែកម្ពុជា នៅតែបន្តនូវយុទ្ធនាការបង្រ្កាបបទល្មើសគ្រឿងញៀនខុសច្បាប់នេះឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាធានាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា។

តំណាំងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ interior.gov.kh)

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ផាត សុផានិត បានបន្ថែមទៀតថា ភាគីវៀតណាម ក៏បានកត់សម្គាល់អំពីវឌ្ឍនភាពកាន់តែល្អប្រសើរលើកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងមានសមត្ថកិច្ចប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន