Trending now

កម្ពុជា-វៀតណាម ដាក់ចេញនូវដំណោះស្រាយចំនួន៤ សម្រួលដល់ការដោះដូរទំនិញទៅវិញទៅមក

17:20 | 20/03/2020 (សរុបដោយ ហេង វុធ្ធី)

កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដែលខាងភាគីកម្ពុជា សហដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដោយសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាងភាគីវៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។

ទិដ្ឋភាពនៃជំនួបរវាងភាគីទាំងពីរវៀតណាម-កម្ពុជា

អង្គប្រជុំបានឯកភាពសម្រេចអនុវត្ត ដំណោះស្រាយចំពោះមុខចំនួន០៤ចំណុច ដូចតទៅ៖

១៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។
២៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។
៣៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។
៤៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។

យោងតាមស្មារតីនៃអង្គប្រជុំ ភាគីទាំងពីរបានឯកភាពផ្សព្វផ្សាយ នូវដំណោះស្រាយទាំងនេះ ទៅដល់ធុរជនដែលមានការពាក់ព័ន្ធដល់ការដឹកជញ្ជូនទំនិញ ហើយធុរជនអាចជ្រើសយកជម្រើសមួយណាក៏បាន ដែលល្អសម្រាប់ពួកគាត់ដោយអនុវត្តតាមវិធានការពារ ដែលណែនាំដោយចត្តាឡីស័ក។ ដើម្បីដោះស្រាយការកកស្ទះនៅព្រំដែន ភាគីទាំងពីរបានសម្រេចអនុញ្ញាតឱ្យអនុវត្តភ្លាម ហើយសម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គឺសមត្ថកិច្ចពាក់ព័ន្ធទាំងសងខាង ឯកភាពសម្រួលអនុញ្ញាតឱ្យ ធ្វើប្រតិបត្តិការរហូតដល់ម៉ោង១០យប់។

ទិដ្ឋភាពនៃជំនួបរវាងភាគីទាំងពីរវៀតណាម-កម្ពុជា

ដើម្បីដោះស្រាយ ការកកស្ទះនៅព្រំដែន ភាគីទាំងពីរបានសម្រេច អនុញ្ញាតឲ្យអនុវត្តភ្លាម ហើយសម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គឺសមត្ថកិច្ចពាក់ព័ន្ធទាំងសងខាង ឯកភាពសម្រួល អនុញ្ញាតឱ្យ ធ្វើប្រតិបត្តិការរហូតដល់ម៉ោង ១០យប់។ ដំណោះស្រាយទាំង ៤ជម្រើសនេះ នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម និងបានឯកភាពគ្នាបន្ត កិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ ។

ច្រកទ្វារព្រំដែនអន្តរជាតិនៅ Moc Bai

សូមរំលឹកថា ក្រោយពីវៀតណាម សម្រេចបិទព្រំដែនជាមួយកម្ពុជាកាលពីថ្ងៃទី១៨មីនា ដើម្បីរឹតត្បិតការធ្វើដំណើរដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ភ្លាមៗសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសប្រកាសផ្អាកជាបណ្តោះអាសន្នការចេញចូលព្រំដែនរវាងកម្ពុជា និងវៀតណាម ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ ខែមីនាតទៅ ៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន