Trending now

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបាចូលជាធរមានផ្លូវការនៅខែមេសាឆ្នាំ២០២០

17:47 | 17/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - វៀតណាមនិងគុយបា សន្យាលុបចោលឬកាត់បន្ថយពន្ធលើផលិតផលជិត ១០០% ដែលត្រូវបាននាំចូលពីទីផ្សាររបស់គ្នាទៅវិញទៅមកក្នុងរយៈពេល ៥ ឆ្នាំ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបាចូលជាធរមានផ្លូវការនៅខែមេសាឆ្នាំ២០២០

យោងតាមព័ត៌មានពីខុទ្ទកាល័យនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនាថ្ងៃទី ១៦ ខែមេសាបានឱ្យដឹងថា វៀតណាមនិងគុយបាបានបញ្ចប់នីតិវិធីជាផ្លូវការដើម្បីដាក់កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបា អនុវត្តជាក់ស្ដែង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបាត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយកាលពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ដោយជំនួសឲ្យកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្តីពីការដោះដូរពាណិជ្ជកម្មនិងទម្រង់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងទៀតដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៩៦ ។

កិច្ចព្រមព្រៀងថ្មីនេះត្រូវបានរំពឹងថានឹងលើកតម្កើងទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យសមស្របនឹងទំនាក់ទំនងនយោបាយទ្វេភាគិដ៏ល្អប្រសើរផងដែរ។ ភាគីទាំងពីរបានសន្យាថានឹងលុបចោលឬកាត់បន្ថយពន្ធលើផលិតផលជិត ១០០% មុខ ដែលត្រូវបាននាំចូលពីទីផ្សាររបស់គ្នាទៅវិញទៅមកក្នុងរយៈពេល ៥ ឆ្នាំ។

កិច្ចព្រមព្រៀងនេះនឹងអនុវត្តក្របខ័ណ្ឌច្បាប់ដែលមានស្ថេរភាពនិងបើកចំហដោយលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ ទន្ទឹមនឹងនោះនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់សហគមន៍អាជីវកម្មនៃភាគីទាំងពីរបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញនិងនាំចេញទំនិញទៅកាន់ទីផ្សារគ្នាទៅវិញទៅមកជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីរួមចំណែកធ្វើឱ្យ ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចវៀតណាម - គុយបាឈានដល់កំពស់ថ្មី។

នាបច្ចុប្បន្ននេះវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់គុយបានៅអាស៊ី។ ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម - វិនិយោគទ្វេភាគីនៅតែបន្តមានស្ថេរភាពចំណូលពាណិជ្ជកម្មនៅឆ្នាំ ២០១៨ ឈានដល់ ៣៣៥,៨ លានដុល្លារកើនឡើង ២៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នារក្សាកំណើនពាណិជ្ជកម្មប្រកបដោយចីរភាពក្នុងគោលបំណងធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់ ៥០០ លានដុល្លារនៅឆ្នាំ ២០២២ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vinanet.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"