Trending now

កិច្ចប្រជុំលើកទី ៦០ នៃក្រុមទទួលបន្ទុកពិសេសអំពីគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន

16:27 | 29/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ២៨ ខែកុម្ភៈនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី បានប្រារពកិច្ចប្រជុំលើកទី ៦០ នៃក្រុមទទួលបន្ទុកពិសេសអំពីគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI TF) ក្រោមការអធិបតីនៃប្រទេសមីយ៉ាន់ម៉ា។

ប្រតិភូចូមរួមកិច្ចប្រជុំបានថតរូបរួម។ (ប្រភព៖ baoquocte)

កិច្ចប្រជុំបានពិនិត្យលើការអនុវត្តផែនការការងារ IAI ដំណាក់កាលទី ៣ ចាប់តាំងពីកិច្ចប្រជុំ IAITF លើកទី ៥៩ (ថ្ងៃទី ៤ ខែតុលាឆ្នាំ ២០១៩) និងកំណត់របៀបវារៈសម្រាប់ឆ្នាំ ២០២០ ។

នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសបានទទួលស្គាល់លទ្ធផលនៃការអនុវត្តផែនការការងារដោយមានគម្រោងចំនួន ១០៣ ត្រូវបានអនុម័តនិងត្រូវបានអនុវត្តដែលមានតម្លៃប្រមាណ ២៦,៦៤ លានដុល្លារអាមេរិក ដែលមានចំនួន ១៩ ក្នុងចំណោម ២៦ សកម្មភាពក្នុងវិស័យអាទិភាពចំនួន ៥ គឺជា៖ ម្ហូបអាហារកសិកម្ម ការជំរុញពាណិជ្ជកម្ម សហគ្រាសខ្នាតតូច ធុនតូច និងមធ្យម ការអប់រំ និងការថែរក្សាសុខភាព។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះប្រទេសសឹង្ហបុរីដែលបានឧបត្ថម្ភដល់គម្រោងភាគច្រើនគឺ ៧២/៧៥ គម្រោង។ ផែនការការងាររបស់ IAI នៅតែបន្តទទួលបានមូលនិធិជាច្រើនពីបណ្តាប្រទេសជាដៃគូដូចជា ឥណ្ឌា ចិន អ៊ឺរ៉ុប អាល្លឺម៉ង់… ដែលក្នុងនោះប្រទេសជប៉ុនគឺជាប្រទេសឈានមុខគេក្នុងការជួយឧបត្ថម្ភគំរោងចំនួន ៦/២៨ គម្រោង ដែលមានតម្លៃ ២,៤៥ លានដុល្លារ។

អង្គប្រជុំក៏បានឯកភាពលើសំណើគម្រោងថ្មីចំនួន ៦ លើវិស័យសហគ្រាសធុនតូចនិងមធ្យម ការកសាងសមត្ថភាពលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្រាវជ្រាវដើម្បីលើកកម្ពស់គុណវុឌ្ឍិបណ្តុះបណ្តាលវិជ្ជាជីវៈដល់បុគ្គលិកសុខាភិបាល និងការរៀបចំសិក្ខាសាលាស្តីពីសិទ្ធិកម្មសិទ្ធិបញ្ញាគ្រោង រៀបចំផែនការការងារ IAI សម្រប់ដំណាក់កាល ២០២១-២០២៥ …

អង្គប្រជុំបានសង្កត់ធ្ងន់ថាដើម្បីធានាបាននូវប្រសិទ្ធភាពនៃ សកម្មភាព/គម្រោង ក្នុងក្របខ័ណ្ឌនៃផែនការការងាររបស់ IAI ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមត្រូវចាំបាច់ត្រូវពង្រឹងការសម្របសម្រួលរវាងទីភ្នាក់ងារក្នុងស្រុកនិងអង្គភាពអនុវត្តគម្រោង IAI និងរវាងស្ថាប័នចំណុចបង្គោលនៅក្នុងប្រទេសនិងគណៈប្រតិភូនានាក្នុងអាស៊ាន។

គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានត្រូវបានអនុម័តដោយបណ្តាប្រទេសអាស៊ានក្នុងឆ្នាំ ២០០០ ដោយមានគោលដៅបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងចំណោមបណ្តាប្រទេសអាស៊ាន គាំទ្រសមាជិកថ្មីដែលជាប្រទេស CLMV (កម្ពុជាឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដើម្បីធ្វើសមាហរណកម្មយ៉ាងពេញលេញទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់។ បច្ចុប្បន្ននេះបណ្តាប្រទេសកំពុងអនុវត្តគម្រោង IAI ដំណាក់កាលទី ៣ ២០១៦-២០២០៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ