Trending now

កិច្ចប្រជុំមន្រ្តីសេដ្ឋកិច្ចកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - មីយ៉ាន់ម៉ា (CLMV SEOM) លើកទី ១៩

09:14 | 23/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១៩ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយក្នុងទម្រង់ប្រព័ន្ធអនឡាញគឺជាកិច្ចប្រជុំដ៏សំខាន់នៃយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច CLMV ក្រោមក្របខ័ណ្ឌនៃបណ្តាញសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២០ (អាស៊ាន SEOM ៣/៥១) ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

នាព្រឹកថ្ងៃទី ២២ ខែកក្កដា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១៩ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នេះគឺជាកិច្ចប្រជុំ SEOM ដ៏សំខាន់នៃយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច CLMV ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ប្រធាន SEOM CLMV នៃប្រទេសឡាវដោយផ្អែកតាមបែបប្តូរវេន។

កិច្ចប្រជុំលើកនេះបានផ្តោតសំខាន់លើការពិនិត្យមើលឡើងវិញនូវការអនុវត្តសកម្មភាពនានានៅក្នុងផែនការសកម្មភាព CLMV ឆ្នាំ ២០១៩-២០២០; ពិភាក្សាគ្នាអំពីផែនការសកម្មភាព CLMV ឆ្នាំ២០២១-២០២២; ពិភាក្សាអំពីជំហានបន្តទៀតសម្រាប់ឯកសារក្របខ័ណ្ឌការអភិវឌ្ឍ CLMV ដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូល CLMV ដោយពិភាក្សាអំពីការបង្កើតផែនការអនុវត្តន៍ក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV បន្ទាប់ពីវាត្រូវបានអនុម័តដោយថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងធ្វើបច្ចុប្បន្នភាពស្ថានភាពអនុវត្តនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន IAI និងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី ១២ ជផងដែរ។ ទាក់ទងនឹងផែនការសកម្មភាព CLMV ឆ្នាំ ២០១៩-២០២០ ក្នុងរយៈពេលកន្លងមក នេះ វៀតណាមនិងបណ្តាប្រទេសសមាជិក CLM ដទៃទៀត បាននិងកំពុងអនុវត្តយ៉ាងសកម្មនិងព្យាយាមអនុវត្តសកម្មភាពនិងគម្រោងនានាក្រោមផែនការសកម្មភាពដូចដែលបានគ្រោងទុក។

តំណាងភាគីវៀតណាមក្នុងកិច្ចប្រជុំនេះ

វៀតណាមក៏បានអនុវត្តកម្មវិធីនិងសកម្មភាពយ៉ាងមានប្រសិទ្ធិភាពក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគផងដែរ។ ទន្ទឹមនឹងនេះដែរ វៀតណាមបានផ្តល់ការគាំទ្រដល់បណ្តាប្រទេសសមាជិក CLM ដូចជាការផ្តល់ស្តង់ឥតគិតថ្លៃនៅពិព័រណ៍ Vietnam Expo – Vietnam FoodExpo និងពិព័រណ៍ទំនិញវៀតណាមនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាជាដើមផងដែរ។

ក្នុងឱកាសនេះ ប្រទេសទាំងអស់ក៏បានព្រមព្រៀងគ្នាបន្តជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្មការវិនិយោគនិងសេវាកម្មជាពិសេសសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្នុងចំណោមប្រទេស CLMV ព្រមទាំងដាក់កំរិតនិងលុបបំបាត់ចោលរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ទៀតដើម្បីគាំទ្រដល់អង្គភាពអាជីវកម្មជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីធានាបាននូវដំណើរការនៃចង្វាក់ផ្គត់ផ្គង់ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: moit.gov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់